681 ezgif.com resize
Swift cc time

ទូតបារាំងគាំទ្រជំហរកម្ពុជាក្នុងការដោះស្រាយព្រំដែនជាមួយថៃផ្អែកលើច្បាប់អន្តរជាតិនិងត្រៀមផ្តល់ឯកសារ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖  ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង លោក Jacques Pellet និង សម្តេច ហ៊ុន សែន ។

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងលោក Jacques Pellet នៅថ្ងៃទី ១០ កក្កដានេះ បានប្រកាសពីជំហរគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃដោយផ្អែកលើ ច្បាប់អន្តរជាតិ ហើយបារាំងត្រៀមខ្លួនគាំទ្រកម្ពុជាផ្នែកផ្តល់ឯកសារនានា។ការប្រកាសនេះ ធ្វើឡើងក្នុងពេលលោក Jacques Pellet ជួបសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ដោយផ្តោតលើកិច្ចការងារព្រំដែនជាមួយថៃ សម្តេច ហ៊ុន សែន បានប្រាប់ពីដំណើរដើមទងនៃជម្លោះជាមួយប្រទេសថៃប្រាប់លោក Jacques Pellet ទូតបារាំងប្រចាំនៅកម្ពុជា។សម្រាប់សម្តេច ហ៊ុន សែន ភាពតានតឹងនៃបញ្ហាព្រំដែនជាមួយថៃ គឺប្រទេសថៃ គឺជាអ្នកផ្តើមឡើងតាមរយៈលបលួចបាញ់ប្រាប់មកលើកងទ័ពកម្ពុជា នៅតំបន់មុំបី កាលពីថ្ងៃទី ២៨ ឧសភា ឆ្នាំ២០២៥ បណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់បានពលីជីវិត។ថៃប្រើប្រាស់វិធីសាស្ត្រគំរាមកម្ពុជាបិទ អីធើណេត ប្រព័ន្ធភ្លើង ថាមពល និង មិនព្រំដែនដោយឯកតោភាគីជាដើម។

ដូចជួបជាមួយទូតអន្តរជាតិផ្សេងៗដែរ សម្តេច ហ៊ុន សែន ប្រាប់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការច្បាប់អន្តរជាតិ និងកិច្ចព្រំដែនរួមគ្នានាពេលកន្លងមក។សម្តេចបានស្នើសុំបារាំងបន្តគាំទ្រផ្តល់ឯកសារនានាដល់កម្ពុជា ក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដូចអ្វីដែលប្រធានាធិបតីបារាំងសន្យាជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកន្លងមក។

លោក Jacques Pellet បានអរគុណសម្តេច ហ៊ុន សែន ដែលបានប្រាប់ពីដំណើរដើមទងនៃបញ្ហាព្រំដែនជាមួយថៃ ហើយលោកគាំទ្រចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយតាមច្បាប់អន្តរជាតិ។លោក Jacques Pellet ថា បារាំងបានត្រៀមខ្លួនជាមួយនិច្ចក្នុងការផ្តល់ឯកសារនានាដល់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង