អ៊ុយក្រែន៖ អគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ (អ៊ុយក្រែន) (Directorate of Intelligence Ukraine) រឺ ហៅកាត់ថា DIU បានរកឃើញថារុស្ស៊ីបច្ចុប្បន្នកំពុងរៀបចំការដាក់ពង្រាយទាហានមកពីប្រទេសឡាវក្នុងការជួយច្បាំងរុស្ស៊ីប្រយុទ្ធជាមួយនិងអ៊ុយក្រែន។ តាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអ៊ុយក្រែន បានឱ្យដឹងថាបច្ចុប្បន្ន វិមានក្រឹមឡាំងកំពុងរៀបចំឱ្យមានការចូលរួមពីកងវិស្វកម្មចម្រុះនៃកងទ័ពប្រជាជនឡាវក្នុងការដោះមីននៅតំបន់ Kursk នៃសហព័ន្ធរុស្ស៊ី។
តាមចារកម្មអ៊ុយក្រែនដដែលថ្នាក់ដឹកនាំឡាវនៅដំណាក់កាលដំបូងបង្ហាញពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការបញ្ជូនទាហានវិស្វកម្មកម្មជំនាញដោះមីនដល់ទៅ ៥០ នាក់ទៅកាន់ប្រទេសរុស្ស៊ី ក្នុងការរួមចំណែកក្នុងការដោះមីននៅតំបន់ Kursk ។ បន្ថែមពីលើការចូលរួមយ៉ាងច្រើននៃទាហានស៊ីឈ្នួលមកពីទ្វីបអាហ្រ្វិក និងអាស៊ី ក៏ដូចជាអង្គភាពរបស់កូរ៉េខាងជើង វិមានក្រឹមឡាំងកំពុងធ្វើការលើលទ្ធភាពនៃការចូលរួមរបស់ដៃគូខ្លួនចូលក្នុងសង្គ្រាមក្រោមរូបភាពនៃការអនុវត្តគម្រោងមនុស្សធម៌នៅក្នុងតំបន់ Kursk រុស្ស៊ីជាប់ព្រំដែនអ៊ុយក្រែន៕