681 ezgif.com resize
Swift cc time

រដ្ឋមន្រ្តីការបរទេសអាម៉េរិកនឹងផ្តើមដំណើរទស្សនកិច្ចមកកាន់អាស៊ីជាលើកដំបូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក Marco Rubio

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក Marco Rubio នឹងមកបំពេញទស្សនកិច្ចមកកាន់អាស៊ីជាលើកដំបូងរបស់លោកក្នុងនាមជារដ្ឋមន្រ្តីក្រសួងការបរទេសដោយលោកគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ក្នុងសប្តាហ៍នេះដើម្បីជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសមកបណ្តាប្រទេសអាស៊ានដែលនឹងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកំពូលរបស់អាស៊ានចាប់ពីថ្ងៃទី ៨-១១ ខែ កក្កដា។ ដំណើរទស្សនកិច្ចរបស់លោកធ្វើឡើយចំពេលដែលប្រមុខរដ្ឋអាម៉េរិកលោកដូណាល់ត្រាំបានប្រកាសពន្ធបដិការថ្មីនៅទូទាំងពិភពលោកកាលពីព្រឹកថ្ងៃអង្គារនេះ។

យោងតាមការប្រកាសរបស់ក្រសួងការបរទេសអាម៉េរិកបានបញ្ជាក់ថា លោក Marco Rubio នឹងធ្វើទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ក្នុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន ឆ្នាំ ២០២៥ ដែលមានម៉ាឡេស៊ីជាម្ចាស់ផ្ទះ។ ដំណើរទស្សនកិច្ចរបស់លោកត្រូវបានគេរំពឹងថានិងជជែករឿងរ៉ាវជាច្រើនជាមួយបណ្តាលរដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ានដទៃទៀតពាក់ព័ន្ធទៅនឹងការប្រកាសពន្ធបដិការថ្មីរបស់លោកត្រាំដែលគ្រោងនឹងចូលជាធរមាននៅដើមខែ សីហា ខាងមុខនេះ។

គួរបញ្ជាក់ថាប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ៧ ខែកក្កដា បានប្រកាសសេចក្តីសម្រេចនូវពន្ធគយលើទំនិញប្រទេសទាំងអស់ដែលបានដាក់ស្នើសុំចរចាពាណិជ្ជកម្ម ដោយក្នុងសេចក្តីសម្រេចនោះ ប្រទេសកម្ពុជា បានថយចុះពី៤៩%មកត្រឹម ៣៦% វៀតណាមចុះមក ២០% ថៃ បរាជ័យរក្សានៅ ៣៦% ឥណ្ឌូណេស៊ី ៣២% ម៉ាឡេស៊ី ២៥% ចំណែកឡាវ និង មីយ៉ាន់ម៉ា ខ្ពស់ ៤០% ដូចគ្នា៕

Khcct banner

អត្ថបទទាក់ទង