ថៃ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Pichai Chunhavajira បានបញ្ជាក់ថាប្រទេសថៃបានដាក់សំណើបន្ថែមថ្មីមួយទៀតទៅកាន់សហរដ្ឋអាម៉េរិកកាលពីយប់ថ្ងៃអាទិត្យ (ថ្ងៃទី ៦ ខែកក្កដា) និងប្តេជ្ញាចិត្តបើកចំហរពន្ធគយជាមួយអាម៉េរិកប្រសិនបើកិច្ចព្រមព្រៀងមិនទទួលបានលទ្ធផលដូចការគ្រោងទុក។ ការដាក់សំណើរពន្ធគយថ្មីទៅអាម៉េរិកនេះធ្វើឡើងមុនឱសានវាទពន្ធគយរបស់លោកដូណាល់ត្រាំនិងត្រូវបានចែកចាយលិខិតជូនដំណឹងទៅកាន់បណ្តាលប្រទេសនាៗនៅទូទាំងពិភពលោកនៅយប់ថ្ងៃច័ន្ទនេះដែលជាលទ្ធផលពន្ធគយបដិការថ្មីដែលគ្រោងនិងចូលជាធរមាននៅដើមខែសីហា។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកនៅថ្ងៃចន្ទទី ៧ ខែកក្កដានេះ លោក Pichai បានអះអាងថាលោកបានដាក់សំណើថ្មីចុងក្រោយមួយទៀតចចារពន្ធគយរបស់លោកដូណាល់ត្រាំ លោកថាដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាម៉េរិកកាលពីកន្លងទៅគឺដើម្បីស្តាប់ទស្សនៈរបស់របស់អាម៉េរិក និងកំណត់ផែនការដែលអាចធ្វើការកែតម្រូវតាមលទ្ធភាពដែលអាចធ្វើទៅបាន។
សម្រាប់លោក Pichai Chunhavajira បច្ចុប្បន្ននេះមានតែប្រទេសមួយចំនួនប៉ុណ្ណោះដែលបានឈានដល់កិច្ចព្រមព្រៀងជាមួយអាម៉េរិក ហើយថៃក៏កំពុងតែរងចាំដំណឹងដូចគ្នា។ នៅពេលសួរថាតើប្រទេសថៃនឹងទទួលយកវិធីសាស្រ្តដូចវៀតណាមក្នុងការកំណត់ពន្ធនាំចូល ០% ដែរឬទេ លោក Pichai សើច ហើយបានឆ្លើយថា "គោលការណ៍របស់យើងគឺត្រូវមានការពិភាក្សាបើកចំហ - អ្វីដែលពួកគេចង់បាន និងអ្វីដែលយើងចង់បាន។
គួរបញ្ជាក់ថាចាប់តាំងពីលោកដូណាល់ត្រាំទុកពេលឲ្យ ៩០ ថ្ងៃចរចាពន្ធពេលនេះមានតែវៀតណាមតែប៉ុណ្ណោះដែលលោកត្រាំសម្រេចបញ្ចុះពន្ធដើម ៤៦% ចុះសល់ត្រឹម ២០% នៃការនាំចូលទំនិញចូលអាម៉េរិក ដោយវៀតណាមបានដោះដូរយកទំនិញពីអាម៉េរិកនាំចូលវៀតណាមវិញចុះដល់សូន្យភាគរយ។ ពន្ធបដិការដែលអាម៉េរិកប្រកាសដាក់លើប្រទេសថៃកន្លងមានចំនួនប្រមាណ ៣៦%នៃទំនិញនាំចូលរបស់ថៃចូលសហរដ្ឋអាម៉េរិក៕