681 ezgif.com resize
Swift cc time

ដូណាល់ត្រាំនឹងផ្ញើ«លិខិតពន្ធបដិការថ្មី»ទៅកាន់ប្រទេសនាៗនៅថ្ងៃច័ន្ទនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោកប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំ

អាម៉េរិក៖ លោកប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំបានគូសបញ្ជាក់នៅថ្ងៃច័ន្ទទី ៧ ខែ កក្កដា នេះថាលោកនឹងផ្ញើលិខិតពន្ធបដិការថ្មីទៅកាន់ប្រទេសនាៗនៅទូទាំងពិភពលោកនៅថ្ងៃ ច័ន្ទ នេះ (ម៉ោងក្នុងស្រុកអាម៉េរិក) លោកថាលោកមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថាលិខិតពន្ធរបស់សហរដ្ឋអាម៉េរិកថ្មី និងកិច្ចព្រមព្រៀង ជាមួយប្រទេសផ្សេងៗពីជុំវិញពិភពលោកនឹងត្រូវផ្ញើទៅកាន់ប្រទេសនានៅថ្ងៃច័ន្ទនេះ ហើយលោកក៏បានអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកគ្រប់គ្នាចំពោះបញ្ហានេះ។ នេះបើយោងតាមការផ្សព្វផ្សាយសំណេររបស់លោកតាមប្រព័ន្ធ Truth Social នាថ្ងៃច័ន្ទនេះ។

ថ្លែងតាមប្រព័ន្ធ Truth Social លោកដូណាល់ត្រាំបានអះអាងថាលោកបានចុះហត្ថលេខាលើលិខិតពាណិជ្ជកម្មចំនួន ១២ នៅមុនថ្ងៃកំណត់ដែលជិតមកដល់សម្រាប់ពន្ធគយរបស់លោកថ្មីនឹងចូលជាធរមានជាផ្លូវការនៅថ្ងៃទី ១ ខែ សីហាខាងមុខនេះ។ ចំពោះប្រទេសដែលជាសមាជិក BRICS ដែលមានបណ្តាលប្រទេសរួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងនឹងត្រូវបានគិតពន្ធបន្ថែម ១០ ភាគរយជុំវិញនៃការប្រឆាំងគោលនយោបាយរបស់អាម៉េរិក។

គួរបញ្ជាក់ថាចាប់តាំងពីលោកដូណាល់ត្រាំទុកពេលឲ្យ ៩០ ថ្ងៃចរចាពន្ធពេលនេះមានតែវៀតណាមតែប៉ុណ្ណោះដែលលោកត្រាំសម្រេចបញ្ចុះពន្ធដើម ៤៦% ចុះសល់ត្រឹម ២០% នៃការនាំចូលទំនិញចូលអាម៉េរិក ដោយវៀតណាមបានដោះដូរយកទំនិញពីអាម៉េរិកនាំចូលវៀតណាមវិញចុះដល់សូន្យភាគរយ។ ចំណែកបណ្តាលប្រទេសសមាជិកអាស៊ានដ៏ទៃទៀតកំពុងរងចាំលិខិតពន្ធបដិការថ្មីរបស់លោកត្រាំ៕ 

Khcct banner

អត្ថបទទាក់ទង