681 ezgif.com resize
Swift cc time

អង្គការសេរីភាពកម្ពុជាអូស្ត្រាលី ផ្តល់«ការសិក្សាវគ្គកុំព្យូទ័រ»ដល់កុមារី និងយុវតី៤០រូបដោយឥតគិតថ្លៃ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អង្គការសេរីភាពកម្ពុជាអូស្ត្រាលី ផ្តល់ការសិក្សាវគ្គកុំព្យូទ័រដោយឥតគិតថ្លៃ ដល់កុមារី និងយុវតី៤០នាក់ ដែលមានអាយុយ៉ាងតិច១៥ឆ្នាំ ដល់ ២៤ឆ្នាំ និងរស់នៅរាជធានីភ្នំពេញ វគ្គបណ្តុះបណ្តាលនេះបើកទទួលទូលំទូលាយសម្រាប់សិស្សានុសិស្សជាកុមារី ឬយុវតីទាំងអស់ ស្វែងរកឱកាសរៀនសូត្រនិងពង្រឹងជំនាញទន់របស់ខ្លួន។

យោងតាមគេហទំព័រអង្គការសេរីភាពកម្ពុជាអូស្ត្រាលី បានឱ្យដឹងថា តាមរយៈការសិក្សាវគ្គកុំព្យូទ័រនេះ កុមារ និង យុវតី នឹងយល់ដឹងពីជំនាញមូលដ្ឋានកុំព្យូទ័រដើម្បីជាជំនួយក្នុងការរៀនសូត្រនិង ស្រាវជ្រាវផ្សេងៗដើរទាន់យុគសម័យឌីជីថល ទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ការសិក្សា។ ជាពិសេស បន្ទាប់ពីបញ្ចប់ការសិក្សា អ្នកសិក្សានឹងទទួលបានកញ្ចប់ថវិកាដើម្បីអនុវត្តយុទ្ធនាការសហគមន៍ បានកសាងទំនាក់ទំនងជាមួយមិត្តភក្តិថ្មីៗ និងរួមគ្នាក្នុងការផ្តួចផ្តើមធ្វើយុទ្ធនាការសហគមន៍រួមគ្នា ព្រមទាំងចេះពីរបៀបការធ្វើការងារជាក្រុម អភិវឌ្ឍជំនាញទន់ ភាពជាអ្នកដឹកនាំ និងជំនាញទំនាក់ទំនង។

លក្ខខណ្ឌដែលអាចដាក់ពាក្យចូលរៀនវគ្គនេះបាន គឺតម្រូវឱ្យបេក្ខជនជាយុវតីមានអាយុយ៉ាងតិច១៥ឆ្នាំ ដល់ ២៤ឆ្នាំ និងរស់នៅរាជធានីភ្នំពេញ (យុវតីជាគ្រិស្តបរិស័ទត្រូវបានលើកទឹកចិត្ត)។ យុវតី ត្រូវមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀន៣ម៉ោងក្នុង មួយសប្តាហ៍ ដែលមានការតាំងចិត្តខ្ពស់ក្នុងការរៀនសូត្រ និងជាយុវតីដែលចូលចិត្តនិងអាចធ្វើការងារក្រុមបាន។ ជាពិសេស រៀនចប់វគ្គកុំព្យូទ័រ អាចបន្តអនុវត្តយុទ្ធនាការ ឬ គម្រោងសហគមន៍ ជាមួយសិស្សកុំព្យូទ័រផ្សេងទៀត។

គួរបញ្ជាក់ថា អង្គការសេរីភាពកម្ពុជាអូស្ត្រាលី (AUSCAM) ជាអង្គការដែលមានចក្ខុវិស័យក្នុងការធ្វើឱ្យក្មេងស្រីចៀសផុតពីការជួញដូរ និងការកេងប្រវញ្ចតាមអនឡាញ ដែលមានគម្រោងនានាពាក់ព័ន្ធនឹងការពង្រឹងភាពអង់អាចក្មេងស្រី៕

Khcct banner

អត្ថបទទាក់ទង