681 ezgif.com resize
Swift cc time

ជំនន់ទឹកភ្លៀងនៅអាម៉េរិកសម្លាប់មនុស្ស៨២នាក់ និងបាត់ខ្លួនរាប់សិបនាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាប៉ុន្មានថ្ងៃជាប់ៗគ្នានៅក្នុងរដ្ឋតិចសាស់នៃសហរដ្ឋអាម៉េរិកបានបណ្តាលឲ្យទឹកទន្លេ Guadalupe បង្កើតទៅជាទឹកជំនន់ជន់លិចផ្ទះសម្បែងពលរដ្ឋក្នុងរដ្ឋតិចសាស់រាប់សិបខ្នង គិតត្រឹមថ្ងៃច័ន្ទ ទី ៧ ខែ កក្កដា នេះចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងបានកើនដល់ ៨២ នាក់ ក្នុងនោះមានកុមារ ២១ នាក់ ដោយមនុស្សជាច្រើននាក់ទៀតកំពុងតែបន្តបាត់ខ្លួន និងខូចខាតផ្ទះសម្បែងក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារអាម៉េរិក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកជំនន់ទឹកភ្លៀងដែលបានធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃបានបង្កទៅជាទឹកជំនន់ដោយសារតែកម្រិតទឹកទន្លេ Guadalupe មិនអាចទ្រទ្រង់ចំនួនទឹកភ្លៀងធ្លាក់យ៉ាងសន្ធោសន្ធៅ។ អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថាភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាជាង ១ ម៉ោងបានបណ្តាលឲ្យទឹកទន្លេ Guadalupe កម្រិតទឹកឡើងដល់កម្ពស់ ៨ ម៉ែត្រ។

ជាការឆ្លើយតបកម្រិតអាសន្នអភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានប្រកាសស្ថានភាពគ្រោះមហន្តរាយនៅក្នុងរដ្ឋ និងបានបញ្ជូនក្រុមភ្នាក់ងារជួយសង្គ្រោះប្រមាណ ២៣០នាក់ទៅកាន់តំបន់រងគ្រោះជួយស្វែងរកអ្នកដែលកំពុងតែបាត់ខ្លួន។ ក្នុងប្រតិបត្តិការស្វែងរកយ៉ាងក្តៅគគុកនោះក៏មានឧទ្ធម្ភាចក្រ ១៤ គ្រឿងបន្តស្វះស្វែងរកអ្នកបាត់ខ្លួន។

លោកប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំបានសម្តែងការសោកស្តាយក្នុងគ្រោះធម្មជាតិដ៏អាក្រក់មួយនេះនិងបានជំរុញឲ្យមន្ត្រីពាក់ព័ន្ធខិតខំបន្តស្វែងរកអ្នកដែលកំពុងតែរងគ្រោះហើយលោកថាលោកគ្រោងនិងធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋតិចសាស់៕ 


Khcct banner

អត្ថបទទាក់ទង