Smart saver cctime web bannertif

ប្រមុខការទូតកម្ពុជានឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅម៉ាឡេស៊ីហើយគ្រោងជួបភាគីអន្តរជាតិមួយចំនួន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា 

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៨ និងកិច្ចប្រជុំ ពាក់ព័ន្ធ (58 AMM and Related Meetings) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនោះ រៀបចំឡើងក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និង កិច្ចប្រជុំពាក់ព័ន្ធ នឹងពិភាក្សាអំពីការកសាងសហគមន៍អាស៊ាន និងការពង្រឹងមជ្ឈភាពអាស៊ាន នៅចំពោះមុខស្ថានការណ៍តំបន់ និងពិភពលោកកាន់តែមានភាពស្មុគស្មាញ។ហើយ រដ្ឋមន្ត្រីការបរទេស នៃប្រទេសសមាជិកអាស៊ាននឹងផ្លាស់ប្តូរទស្សនៈជាមួយសមភាគីជាដៃគូសន្ទនា លើកិច្ចសហ ប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗ និងលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់ និងផល ប្រយោជន៍រួម។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្នុងបេសកកម្មនោះ លោកឧបនាយករដ្ឋមន្ត្រី គ្រោងនឹងមានជំនួបទ្វេភាគីជាមួយសមភាគីបរទេសមួចំនួន ដើម្បីពិភាក្សាអំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង