Smart saver cctime web bannertif

តារាម៉ូឌែលប្រុសជនជាតិចិនម្នាក់ទៀតហើយត្រូវបានក្រុមឧក្រិដ្ឋជននៅថៃបោកយកទៅភូមា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ តារាម៉ូឌែលប្រុសជនជាតិចិនម្នាក់ទៀត ត្រូវក្រុមឧក្រិដ្ឋជននៅប្រទេសថៃ បានបោកប្រាស់ក្នុងឱកាសថតរូបទស្សនាវដ្តី បន្ទាប់មកត្រូវបញ្ចូនទៅតំបន់ជិតព្រំដែនរវាងថៃ និង ភូមា ហើយបច្ចុប្បន្នកំពុងបាត់ខ្លួន ខណៈអាជ្ញាធរកំពុងតាមរកជួយសង្គ្រោះ។នេះបើយោងតាមការចុះផ្សាយបណ្តាញផ្សព្វផ្សាយប្រទេសចិន នៅថ្ងៃទី៣កក្កដានេះ។

យោងតាមការអះអាងរបស់បងស្រីរបស់ជនរងគ្រោះ ប្រាប់សារព័ត៌មាន The Beijing News ថា ប្អូនប្រុសរបស់នាងឈ្មោះ ចុង ហាវពីង (Zhong Haobin) គឺជាតារាម៉ូឌែល ត្រូវបានមនុស្សម្នាក់ដែលធ្លាប់សហការជាមួយកន្លងមក បោកឲ្យទៅថតរូបគម្របទស្សនាវដ្តីមួយនៅប្រទេសថៃ ប៉ុន្តែចុងក្រោយត្រូវគេបញ្ចូនទៅតំបន់ជិតព្រំដែនថៃ និង ភូមា។

ប្រភពដដែល បន្តថា នៅថ្ងៃទី ៨ ខែមិថុនា ប្អូនប្រុសរបស់នាងបានធ្វើដំណើរចេញពីព្រលានយន្តហោះ Baiyun នៅក្រុង ក្វាងចូវ ទៅដល់ព្រលានយន្តហោះនៅទីក្រុងបាងកក ហើយបន្ទាប់មកបាត់ទំនាក់ទំនងតែម្តង។ រហូតដល់ថ្ងៃទី ១៣ មិថុនា គាត់បានខលវីដេអូមួយទៅបងស្រី ដោយប្រាប់ថា ត្រូវបានបោកនាំទៅភូមា ប៉ុន្តែមិនបានបញ្ជាក់ទីតាំងច្បាស់ឡើយ។បច្ចុប្បន្នគ្រួសារបានដាក់ពាក្យស្នើរឲ្យប៉ូលីសក្រុងក្វាងចូវ និងក្រុងបាងកក ដើម្បីស៊ើបអង្កេត និងសង្រ្គោះ។

បើតាមប្រភពពីបណ្តាញសង្គម បងស្រីជនរងគ្រោះ បានសរសេរថា ឪពុករបស់គាត់ទើបតែស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ហើយប្អូនប្រុសបានខំប្រឹងធ្វើការ ដើម្បីចញ្ចឹមគ្រួសារទាំងមូល។ពេលនេះ ប្អូនប្រុសជាទីស្រលាញ់របស់នាងជួបរឿងហេតុដ៏អាក្រក់បែបនេះទៀត ក្រុមគ្រួសាររបស់នាងពិតជាព្រួយបារម្ភខ្លាំងណាស់។

គួរបញ្ជាក់ថា ករណីបាត់ខ្លួនតារាម៉ូឌែលប្រុសជនជាតិចិននេះ គឺស្រដៀងគ្នាជាមួយតារាចិនឈ្មោះ Wang Xing កាលពីខែមករាឆ្នាំ២០២៥ ត្រូវបានបោកឲ្យទៅថៃ ដើម្បីថតខ្សែភាពយន្ត បន្ទាប់មកត្រូវបញ្ជូនទៅភូមា ដោយត្រូវបានលក់បន្តច្រើនដង ទៅក្នុងតំបន់អំពើបោកប្រាស់តាមអនឡាញជិតព្រំដែនថៃ និងភូមា។ជាសំណាង តារាចិនឈ្មោះ Wang Xing ចុងក្រោយត្រូវប៉ូលីសថៃចូលទៅទីតាំងអនឡាញនៅព្រំដែនថៃ និងភូមា សង្រ្គោះចេញបាន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង