Smart saver cctime web bannertif

វៀតណាមចរចាឈ្នះអាម៉េរិកពីពន្ធចាស់៤៦%មកសល់ត្រឹមពន្ធនាំចូល២០%នៃទំនិញខ្លួននាំចូលអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វៀតណាម៖ ប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំបានប្រកាសយកពន្ធទំនិញនាំចូលថ្មីពីប្រទេសវៀតណាមពីពន្ធចាស់ដែលបានដាក់ដល់ទៅ ៤៦% ចុះសល់ត្រឹម ២០%តែប៉ុណ្ណោះនៃការនាំចូលទំនិញរបស់វៀតណាមចូលសហរដ្ឋអាម៉េរិក។ ប្រទេសវៀតណាមបានក្លាយជាប្រទេសនៅអាស៊ីដំបូងគេ ដែលសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកក្នុងបរិបទនៃពន្ធបដិការថ្មី ដោយឱសានវាទពន្ធគយរបស់លោកត្រឹមនឹងបញ្ចប់ការចរចាគ្នាត្រឹមថ្ងៃទី ៩ ខែ កក្កដាខាងមុខនេះ។

ប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំបានសរសេររៀបរាប់តាមប្រព័ន្ធ Truth Social ថា លោកបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសវៀតណាម បន្ទាប់ពីចរចាកាទូតជាមួយគ្នាអស់ជាច្រើនសប្តាហ៍ លោកថាពេលនេះវៀតណាមបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយអាម៉េរិកជាផ្លូវការ។

ពន្ធចាស់ដែលលោកដូណាល់ត្រាំប្រកាសយកនៅទូទាំងពិភពលោកកាលពីខែមេសាឆ្នាំ ២០២៥

សម្រាប់លោកដូណាល់ត្រាំ ពន្ធ២០% នឹងត្រូវបានដាក់លើការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាម៉េរិកជាមួយនឹងពន្ធ ៤០% ទៀតដាក់លើទំនិញដែលឆ្លងកាត់ប្រទេសលោកទៅប្រទេសផ្សេង។ លោកត្រាំបន្តទៀតថាប្រទេសវៀតណាមបានយល់ព្រមទម្លាក់ការយកពន្ធទាំងអស់លើការនាំចូលរបស់សហរដ្ឋអាម៉េរិក ដោយទំនិញអាម៉េរិកដែលនាំចូលវៀតណាមពន្ធគយអាចនិងចុះដល់សូន្យភាគរយបន្ទាប់លោកបានបានជជែកគ្នាជាមួយលោក To Lam។

គួរបញ្ជាក់ថាកាលពីដើមខែមេសាលោកត្រាំសម្រេចប្រកាសយកពន្ធថ្មីលើបណ្តាលប្រទេសអាស៊ានរួមមាន

កម្ពុជា៖ ៤៩ ភាគរយ

ឡាវ៖ ៤៨ ភាគរយ

វៀតណាម៖ ៤៦ ភាគរយ ចុះសល់ត្រឹម ២០%

មីយ៉ាន់ម៉ា៖ ៤៤ ភាគរយ

ថៃ៖ ៣៦ ភាគរយ

ឥណ្ឌូណេស៊ី៖ ៣២ ភាគរយ

ម៉ាឡេស៊ី៖ ២៤ ភាគរយ

ហ្វីលីពីន៖ ១៧ ភាគរយ

សិង្ហបុរី៖ ១០ ភាគរយ

ប្រុយណេ៖ ២៤ភាគរយ

ហើយលោកទុកពេលឲ្យបណ្តាលប្រទេសនៅទូទាំងពិភពលោកមានពេល ៩០ ថ្ងៃក្នុងការចរចាជាមួយអាម៉េរិកដោយឱសានវាទពន្ធគយនិងបញ្ចប់ការចរចាត្រឹមថ្ងៃ ៩ ខែ កក្កដា ខាងមុខនេះដោយបច្ចុប្បប្ននេះនៅបណ្តាលប្រទេសអាស៊ានមានតែវៀតណាមតែប៉ុណ្ណោះដែលអាម៉េរិកសម្រេចយកពន្ធថ្មីតែ ២០% តែប៉ុណ្ណោះ៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង