Smart saver cctime web bannertif

ត្រាំគំរាមយកពន្ធលើជប៉ុនខ្ពស់ក្រោយជប៉ុនមិនបានជួយទិញអង្កររបស់អាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមថាអាចនឹងយកពន្ធ៣០% ឬ ៣៥%” លើប្រទេសជប៉ុន ប្រសិនបើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរមិនត្រូវបានសម្រេចមុនកាលកំណត់នៅសប្តាហ៍ក្រោយ។ការព្រមានរបស់លោកនេះធ្វើឡើងក្រោយពីរូបលោកបានសម្តែងការខកចិត្តចំពោះការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងជប៉ុនកាលពីថ្ងៃចន្ទ។

លោកប្រធានាធិបតីត្រាំបានសរសេររៀបរាប់តាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនថាការស្ទាក់ស្ទើររបស់ជប៉ុនក្នុងការនាំចូលអង្ករដែលដាំដោយអាម៉េរិក គឺជាសញ្ញាមួយមិនល្អ ហើយលោកមានការខកចិត្តជាខ្លាំងដែលជប៉ុនមិនបានជួយទិញអង្ករដែលដាំដោយអាម៉េរិកនាំចូលក្នុងស្រុក។

លោកបានបញ្ជាក់ទៀតថារដ្ឋបាលរបស់លោកនឹងផ្ញើលិខិតទៅកាន់ប្រទេសមួយចំនួនដែលជូនដំណឹងអំពីថ្ងៃផុតកំណត់នៃការតវ៉ាអត្រាពន្ធខ្ពស់របស់ពួកគេមុនថ្ងៃទី ៩ ខែកក្កដា ដោយអត្រាពន្ធថ្មីនិងត្រូវបានដាក់ចេញ និងមានការប្រែប្រួលសារជាថ្មីក្នុងពន្ធដែលលោកបានប្រកាសកាលពីដើមខែមេសា ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង