681 ezgif.com resize
Swift cc time

«សារមន្ទីរសម្ដេច ជា សុីម និងលោកជំទាវ» ត្រូវបានសម្ពោធនៅស្រុកកំចាយមារ ខេត្តព្រៃវែង

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ព្រៃវែង៖ សារមន្ទីរសម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម អតីតប្រធានព្រឹទ្ធសភា និងជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ញ៉ែម សឿន ជាសុីម ត្រូវបានសម្ពោធនៅក្នុងបរិវេណគេហដ្ឋានទឹកដីកំណើតតស៊ូ ភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ សារមន្ទីរនេះ មានតម្កល់សម្ភារការិយាល័យសម្ដេច ជា សុីម មឈូសតម្កល់សព សម្ដេច និងលោកជំទាវ រូបថត ព្រមទាំងវត្ថុសំខាន់ៗមួយចំនួនទៀត។

សារមន្ទីរ សម្ដេច ជា សុីម និងលោកជំទាវ បានសម្ពោធក្នុងថ្ងៃទី២ នៃការប្រារព្ធពិធីបុណ្យពុទ្ធាភិសេក ឆ្លងសារមន្ទីរ ពិស្ដារប្រាំពីរចប់ គម្រប់ខួប១០ឆ្នាំ និង១៦ឆ្នាំ ដើម្បីឧទ្ទិសកុសលជូន សម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ សារមន្ទីរនេះ មានតម្កល់សម្ភារការិយាល័យសម្ដេច ជា សុីម មឈូសតម្កល់សព សម្ដេច និងលោកជំទាវ រូបថត ព្រមទាំងវត្ថុសំខាន់ៗមួយចំនួនទៀត។

គួរបញ្ជាក់ថា ពិធីនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេច ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី ញ៉ែម សាខន សខេង ព្រមទាំងមានការអញ្ជើញចូលរួមពី លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង និងសមាជិកក្រុមគ្រួសារ៕


Khcct banner

អត្ថបទទាក់ទង