Smart saver cctime web bannertif

មេធាវីធ្លាប់ជួយកម្ពុជាជោគជ័យបកស្រាយសាលក្រមប្រាសាទព្រះវិហារមកដល់កម្ពុជាដើម្បីបន្តរឿងក្តីតំបន់ទាំង៤ ទៅICJ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ជាមួយសម្តេច ហ៊ុន ម៉ាណែត ។

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) សមាជិកដ៏សំខាន់មួយរូបក្នុងក្រុមទីប្រឹក្សាច្បាប់និងមេធាវី ដែលបានជួយអោយកម្ពុជាទទួលជោគជ័យ ក្នុងរឿងក្តីនៃការបកស្រាយសាលក្រមប្រាសាទព្រះវិហារ (១៩៦២) នៅឆ្នាំ ២០១១-២០១៣ នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅថ្ងៃទី ១ កក្កដាម្សិលមិញ បានមកដល់កម្ពុជាហើយ។វត្តមានរបស់លោក គឺដើម្បីជួយកម្ពុជាចំពោះការនាំយករឿងក្តីពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ IC។

ឈានជើងជាន់ទឹកដីកម្ពុជាភ្លាម លោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល បានជួបជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

កាលពីថ្ងៃ១៥ មិថុនា ឆ្នាំ២០២៥ កម្ពុជាបានដាក់លិខិតផ្លូវការមួយទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីជួយស្វែងរកដំណោះស្រាយក្នុងវិវាទព្រំដែនគោកជាមួយថៃ ក្នុងតំបន់ចំនួន៤។ ទន្ទឹមគ្នានេះ កាលពីថ្ងៃទី២៣ មិថុនា រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស ក៏បានរៀបចំឯកសារ ដើម្បីដាក់ពាក្យបណ្តឹងជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។

បើតាមសម្តេច ហ៊ុន ម៉ាណែត បានប្រកាសពីជំហររបស់កម្ពុជាថា កម្ពុជានៅបន្តមិនរាថយ ចំពោះការនាំយករឿងក្តីពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិនោះទេ។

គួររម្លឹកថា ការប្រកាសដាក់ពាក្យបណ្តឹងទៅ ICJ នេះ គឹធ្វើឡើងក្រោយពីព្រឹត្តិការណ៍ថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ ដែលកងទ័ពថៃលបលួចបាញ់ប្រហារលើកងទ័ពកម្ពុជានាំឱ្យពលីជីវិតម្នាក់ ហើយ ស្ថានការណ៍នៃជម្លោះព្រំដែនគោករវាងកម្ពុជា-ថៃ កាន់តែមានភាពតានតឹងខ្លាំង រហូតបិទព្រំដែនកម្ពុជា ថៃ ការកាត់ផ្តាច់ភ្លើងអគ្គិសនី និងអ៊ីនធឺនែត ការបញ្ឈប់នាំចូលប្រេង និងឧស្ម័ន ពីថៃជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង