
ភ្នំពេញ៖ គិតមកត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកានេះមានគ្រឹះស្ថានសិក្សាឯកជនចំនួន៦ ដែលមានពាក់ព័ន្ធជាមួយគណៈប្រតិភូហុងគ្រីដែលមានផ្ទុកនូវវីរុសកូវីដ១៩។ ហើយបច្ចុប្បន្ន សិស្សសិក្សាតាមប្រព័ន្ធអនឡាញ។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តលជូនដល់សារព័ត៌មានស៊ីស៊ីថាមស៍ បានឱ្យដឹងថា គិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថាគ្រឹះស្ថានសិក្សាឯកជនចំនួន២ទៀត (សរុបមានចំនួន០៦គ្រឹះស្ថានសិក្សា) ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី។ គណ:គ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃ។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។
ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២០÷
-គ្រឹះស្ថានសិក្សា៦÷ សិស្ស២រូបមានមាតាបិតាដែលបានទទួលទានអាហារជាមួយអ្នកដែលបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
-គ្រឹះស្ថានសិក្សា៥÷ សិស្ស២រូបដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២០÷
-គ្រឹះស្ថានសិក្សា៤÷ សិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
-គ្រឹះស្ថានសិក្សា៣÷ សិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
-គ្រឹះស្ថានសិក្សា២÷ សិស្ស២រូបដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូប្រទេសហុងគ្រី។
-គ្រឹះស្ថានសិក្សា១÷ បុគ្គលិក១រូបបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។