Smart saver cctime web bannertif

នាវាដឹក«ប្រេង PTT»ចំណុះ៤.៨លានលីត្រគាំងលើសមុទ្រក្រោយកម្ពុជាមិនឲ្យចូលចត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ កប៉ាល់ដឹកប្រេងម៉ាស៊ូត ចំណុះ ៤,៨លានលីត្ររបស់ក្រុមហ៊ុន PTT បានជាប់គាំងលើផ្ទៃសមុទ្រក្រោយមិនអាចចូលចតនៅកម្ពុជាបាន។ ក្រោយជាប់គាំងលើផ្ទៃសមុទ្រអស់ជាយូរទីបញ្ជាការតំបន់កងទ័ពជើងទឹកទី១ រួមជាមួយនឹងមន្ត្រីមកពីទីភ្នាក់ងាររដ្ឋាភិបាលជាច្រើន បានឡើងលើនាវាដឹកប្រេង Chetthabodi 6 ដែលបោះយុថ្កានៅជិតកោះគុតក្នុងខេត្ត Trat បន្ទាប់ពីមានការសង្ស័យអំពីវត្តមានរបស់កប៉ាល់នៅក្នុងតំបន់នេះយូរ។

យោងតាមកាសែតថៃ The Nation កាលពីថ្ងៃអាទិត្យ ទីបញ្ជាការតំបន់កងទ័ពជើងទឹកទី១ រួមជាមួយនឹងមន្ត្រីមកពីទីភ្នាក់ងាររដ្ឋាភិបាលជាច្រើន បានឡើងលើនាវាដឹកប្រេង Chetthabodi 6 ដែលបោះយុថ្កានៅជិតកោះគុតក្នុងខេត្ត Trat បន្ទាប់ពីមានការសង្ស័យអំពីវត្តមានរបស់កប៉ាល់នៅក្នុងតំបន់។

ក្រោយចូលឆែកឆេរមន្ត្រីមកពីកងនាវាចរថៃ នាយកដ្ឋានគយ (កំពង់ផែ Laem Chabang) នាយកដ្ឋានកំពង់ផែ (ត្រាត) និងនាយកដ្ឋានពន្ធដារ រកមិនឃើញសកម្មភាពខុសច្បាប់របស់កប៉ាល់ផ្ទុកប្រេងដែលជាប់គាំងលើផ្ទៃសមុទ្រមួយនេះឡើយ។ កប៉ាល់នេះមានសមាជិកនាវិកជនជាតិថៃចំនួន ១៦ នាក់នៅលើនាវា។ ឯកសារនៅលើកប៉ាល់បង្ហាញថា កប៉ាល់នេះកំពុងដឹកជញ្ជូនប្រេងម៉ាស៊ូត ៤.៨លានលីត្រពី PTT OR ទៅកាន់ក្រុមហ៊ុន SOKIMEX របស់កម្ពុជា។

តាមកំណត់ត្រាផ្លូវការរបស់កប៉ាល់ និងសក្ខីកម្មរបស់ប្រធានក្រុម នាវាដឹកប្រេងបានចាកចេញពីកំពង់ផែ Laem Chabang នៅថ្ងៃទី ២២ ខែមិថុនា។ កប៉ាល់នេះត្រូវបានបណ្តេញចេញពីកម្ពុជាវិញកាលពីព្រឹកថ្ងៃទី ២៦ ខែ មិថុនា ក្រោយពីសម្តេចហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើបទបញ្ជាហាមប្រាមការនាំចូលប្រេងពីប្រទេសថៃ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង