
ថៃ៖ ជំនន់ទឹកភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនៅក្នុងខេត្តឈៀងរ៉ៃនៃប្រទេសថៃបានបង្កទៅជាទឹកជំនន់ដោយបានបំផ្លាញ និងបង្កការប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋនៅក្នុងខេត្តឈៀងរ៉ៃប្រមាណ ៤.៤០៥ គ្រួសាររងការប៉ះពាល់ និងជន់លិចលំនៅដ្ឋាន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃមានយ៉ាងហើចណាស់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ៤.៤០៥គ្រួសារត្រូវបានរងផលប៉ះពាល់ ដោយផ្លូវចំនួន ៣ បានជន់លិច និងកន្លែងសុខភាពសាធារណៈចំនួន ២ ត្រូវបានរងផលប៉ះពាល់ ដោយក្នុងនោះផ្ទៃដីស្រែ ២០០ ហិកតាក៏ត្រូវបានខូចខាតផងដែរ។

ជាការឆ្លើយតប មជ្ឈមណ្ឌលបញ្ជាការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តឈៀងរ៉ៃ បានណែនាំដល់ស្ថាប័នពាក់ព័ន្ធ ចាត់វិធានការចេញសេចក្តីជូនដំណឹងពីជំនន់ទឹកដល់គ្រប់ស្រុកដើម្បីតាមដានជំនន់ទឹកភ្លៀងនិងទឹកជន់លិចច្រាំងទន្លេជាបន្តបន្ទាប់។ត្រូវប្រាកដថាឧបករណ៍ គ្រឿងចក្រ និងមានអ្នកសង្រ្គោះប្រចាំការ 24/7 ដើម្បីផ្តល់ជំនួយភ្លាមៗនៅពេលមានការស្នើសុំ។ពន្លឿនការវាយតម្លៃការខូចខាត និងផ្តល់ជំនួយតាមនីតិវិធីស្តង់ដារ៕
