Smart saver cctime web bannertif

ចិនជោគជ័យសាងសង់ផ្លូវប្រវែង«១៥៨គីឡូម៉ែត្រ»ប្រើប្រាស់ AI និងមនុស្សយន្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ ប្រទេសចិនបានសម្រេចជោគជ័យមិនធ្លាប់មានសារជាថ្មីក្នុងការសាងសង់ផ្លូវល្បឿនលឿនដែលមានប្រវែង ១៥៨គីឡូម៉ែត្រដែលជាផ្លូវតភ្ជាប់ពីទីក្រុងប៉េកាំង-ក្រុងហុងកុង-ម៉ាកាវរបស់ប្រទេសចិន ផ្លូវដ៏វែងមួយនេះត្រូវបានម៉ៅការដោយក្រុមហ៊ុន SANY ដែលប្រើប្រាស់ដោយបច្ចេកវិទ្យា AI និងមនុស្សយន្តក្នុងការសាងសង់ផ្លូវដោយមិនប្រើកម្លាំងមនុស្សសូម្បីតែម្នាក់។

យោងតាមការចេញផ្សាយដោយ World Record News បានគូសបញ្ជាក់ថាប្រទេសចិនបានសម្រេចជោគជ័យជាផ្លូវការក្នុងការសាងសង់ផ្លូវល្បឿនលឿនប្រវែង ១៥៨ គីឡូម៉ែត្រដែលតភ្ជាប់ពីទីក្រុងប៉េកាំង-ក្រុងហុងកុង-ម៉ាកាវរបស់ប្រទេសចិនដោយជោគជ័យកាលពីថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០២៥។ ដោយការសាងសង់នេះម៉ៅការដោយក្រុមហ៊ុនសំណង់ SANY ផ្តើមសាងសង់កាលពីឆ្នាំ ២០២៤ សមិទ្ធិផលដែលមិនធ្លាប់មានពីមុនមកនេះ គឺជាគម្រោងផ្លូវហាយវេខ្នាតធំដំបូងគេបង្អស់របស់ពិភពលោកដែលសាងសង់ដោយម៉ាស៊ីនស្វ័យប្រវត្តិ រួមមាន អេស្កាវ៉ាទ័រដែលដំណើរការដោយ AI មនុស្សយន្តក្រាលកៅស៊ូ និងយន្តហោះគ្មានមនុស្សបើកឆ្លាតវៃក្នុងការសាងសង់ផ្លូវមួយនេះ។

តាម World Record News ដដែលវិធីសាស្រ្តសំណង់ស្វ័យប្រវត្តមិនធ្លាប់មាននេះមិនត្រឹមតែកាត់បន្ថយហានិភ័យនៃការរងរបួសរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានភាពជាប់ល្អ និងកាត់បន្ថយកម្លាំងពលកម្មថែមទៀតផង។ គម្រោងនេះបានបង្ហាញពីបច្ចេកវិទ្យាមួយដែលអាចកំណត់ឡើងវិញនូវវិស្វកម្មសំណង់ស៊ីវិលនៅទូទាំងពិភពលោកដោយអាចប្រើប្រាស់ AI និងមនុស្សយន្តក្នុងការសាងសង់ជំនួសកម្លាំងមនុស្សបាន៕ 


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង