
អ៊ីរ៉ង់៖ ប្រមុខរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានសរសេររៀបតាមប្រព័ន្ធបណ្តាញសង្គម X រិះគន់លោកដូណាល់ត្រាំ និងអ៊ីស្រាអែលថារបបអ៊ីស្រាអែលគ្មានជម្រើសអ្វីផ្សេងក្រៅពីរត់ទៅរក "ប៉ាៗ" ដើម្បីគេចខ្លួនពីគ្រាប់មីស៊ីលរបស់យោធាអ៊ីស្រាអែល។ លោកព្រមានទៅអាម៉េរិក និងអ៊ីស្រាអែលថាប្រសិនបើប្រទេសទាំងពីសាងកំហុសកាន់តែអាក្រក់វាយប្រហារលើអ៊ីរ៉ង់ទៀតនោះ អ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរក្នុងការបង្ហាញសមត្ថភាពពិតរបស់ខ្លួន ដើម្បីបង្ហាញអំពីអំណាចពិតប្រាកដរបស់អ៊ីរ៉ង់។

រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ដដែលបានបញ្ជាក់ទៀតថាប្រសិនបើអាម៉េរិកពិតជាចង់ចរចាជាមួយអ៊ីរ៉ង់លោដូណាល់ត្រាំគួរតែប្រើសំដីមានការគោរពមកកាន់ថ្នាក់ដឹកនាំអ៊ីរ៉ង់ Ayatollah Khamenei ជៀសជាងប្រើសំដីមិនគោរព និងមើលងាយ។ លោកថាភាពអត់ធ្មត់របស់អ៊ីរ៉ង់គឺមានដែនកំណត់ ហើយអ៊ីរ៉ង់និងប្រើគ្រប់មធ្យោបាយដើម្បីការពារខ្លួន៕
