Smart saver cctime web bannertif

អ៊ីរ៉ង់ព្រមាននិងឆ្លើយតបវិញបើត្រាំហ៊ានបើកការវាយប្រហារថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អ៊ីរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានចេញមុខព្រមានទៅអាម៉េរិកចំៗជាថ្មីក្រោយពីបាត់មុខអស់ជាង ១សប្តាហ៍ លោក Ayatollah Ali Khamenei បានព្រមានថាអ៊ីរ៉ង់និងឆ្លើយតបទៅអាម៉េរិកវិញប្រសិនបើអាម៉េរិកហ៊ានបើកការវាយប្រហារថ្មីណាមួយចូលទឹកដីអ៊ីរ៉ង់ ។ ការព្រមានរបស់លោកនេះធ្វើឡើងក្រោយពីបទឈប់បាញ់រវាងអ៊ីស្រាអែល-អ៊ីរ៉ង់បានចូលជាធរមានដោយផ្អាកសង្រ្គាមរយៈពេល ១២ ថ្ងៃ។

ថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ក្រោយបាត់មុខអស់រយៈពេលជាង ១ សប្តាហ៍ប្រមុខរដ្ឋអ៊ីរ៉ង់លោក Ayatollah Ali Khamenei វ័យ ៨៦ឆ្នាំរូបនេះបានព្រមានថាអ៊ីរ៉ង់និងបើកការវាយប្រហារលើមូលដ្ឋានទ័ពអាម៉េរិកនៅមជ្ឈិមបូព៌ាប្រសិនបើអាម៉េរិកហ៊ានបន្តបើកការវាយប្រហារណាមួយលើអ៊ីរ៉ង់ម្តងទៀត។ លោក Khamenei បានអះអាងទៀតថាអាម៉េរិកកំពុងតែបំផ្លើសថាទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់បានរងការខូចខាត និងទទួលបានជោគជ័យក្នុងការកម្ទេច អ្វីដែលអាម៉េរិកលើកឡើងនោះសុទ្ធតែជាពាក្យបំផ្លើស។ លោកថាទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់មិនត្រូវបានរងការបំផ្លាញដូចអ្វីដែលអាម៉េរិកលើកឡើងនោះទេ

មេដឹកនាំអ៊ីរ៉ង់ដដែលបានចាត់ទុកនេះគឺជាជ័យជម្នះរបស់អ៊ីរ៉ង់ក្នុងការបញ្ចប់សង្រ្កាមរយៈពេល ១២ ថ្ងៃ ដោយអ៊ីរ៉ង់បានឈានដល់ការវាយប្រហារលើមូលដ្ឋានទ័ពអាម៉េរិកដ៏ធំបំផុតនៅក្នុងតំបន់ ដែលមានទីតាំងនៅប្រទេសកាតាល។ លោកថាសាធារណរដ្ឋអ៊ីស្លាមបានទះកំផ្លៀងអាម៉េរិក។ លោកថែមទាំងប្រាប់អាម៉េរិកទៀតថា អ៊ីរ៉ង់នឹងមិនចុះចាញ់ឡើយហើយការវាយប្រហារថ្មីណាមួយនិងទទួលបានការឆ្លើយតបវិញពីអ៊ីរ៉ង់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង