681 ezgif.com resize
Swift cc time

តំណាងព័ត៌មាន ស៊ីស៊ីថាមស៍ បញ្ចប់ដំណើរទស្សនកិច្ចជាមួយសារព័ត៌មានអន្តរជាតិ ៤០ប្រទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក កូ រដ្ឋា អ្នកសារព័ត៌មានផ្នែកអន្តរជាតិ

ភ្នំពេញ៖ តំណាងសារព័ត៌មាន ស៊ីស៊ីថាមស៍ ផ្នែកព័ត៌មានអន្តរជាតិ គឺលោក កូ រដ្ឋា បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ១០ ថ្ងៃជាមួយបណ្តាលសារព័ត៌មានបរទេស ៤០ប្រទេស ក្នុងការបំពេញទស្សនកិច្ចទៅកាន់ ខេត្តស៊ីជាំងនៃប្រទេសចិន ដើម្បីផលិតព័ត៌មានអំពីវិស័យកសិកម្ម និង រោងចក្រផលិតចំណីអាហារ ក្នុងប្រធានបទឆ្នាំនេះមានឈ្មោះថា Global South Xinjiang Media Event ។

គោដែលចិញ្ចឹមដោយប្រព័ន្ធបច្ចេកវិទ្យា AI 

លោក កូ រដ្ឋា អ្នកសារព័ត៌មានផ្នែកអន្តរជាតិនៅ ស៊ីស៊ីថាមស៍ បានចាត់ទុកដំណើរទស្សនកិច្ចជាមួយមិត្តសារព័ត៌មានសរុបប្រមាណ៤០ប្រទេសរួមមាន៖ អាហ្សង់ទីន បូលីវី បូស្នៀ និងហឺហ្សេហ្គោវីណា ប្រេស៊ីល ប៊ុលហ្គារី កម្ពុជា កូស្តារីកា គុយបា ស៊ីប សាធារណរដ្ឋឆេក សាធារណរដ្ឋដូមីនីកែន អេក្វាឌ័រ អែលសាល់វ៉ាឌ័រ អេត្យូពី ក្វាតេម៉ាឡា ហុងឌូរ៉ាស ហុងគ្រី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ឡាវ ម៉ាឡេស៊ី ម៉ិកស៊ិក ម៉ុងតេណេហ្គ្រោ មីយ៉ានម៉ា ម៉ិកស៊ិក ម៉ុងតេណេហ្គ្រោ ប៉ាគីស្ថាន ប៉ាណាម៉ា ប៉េរូ អារ៉ាប៊ីសាអូឌីត ស្លូវ៉ាគី ស្លូវេនី ស្រីលង្កា ថៃ អ៊ុយរូហ្គាយ អ៊ូសបេគីស្ថាន វ៉េណេស៊ុយអេឡា និងហ្គាណា ដោយដំណើរទស្សនកិច្ចនេះបានបញ្ចប់ដោយជោគជ័យដោយក្នុងដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃ ចែកចេញជា ៣ ក្រុមផលិតព័ត៌មានអំពីសក្តានុពលនៃខេត្តស៊ីនជាំង។

ក្នុងដំណើរទស្សនកិច្ចនោះ បានចូលរួមទៅទស្សនកិច្ចនៅក្នុងរោងចក្រផលិតសាច់គោធំជាងគេនៅចិនមានឈ្មោះថា Xinjiang Tianlai Agriculture and Animal Husbandry ដែលមានផ្ទៃដីប្រមាណ ៥ម៉ឺនហិកតា ចិញ្ចឹមគោតាមបច្ចេកវិទ្យា AI និងបណ្តាលរោងចក្រជាច្រើនទៀតក្នុងខេត្តស៊ីនជាំង។

ក្រៅពីនោះលោកក៏បានទៅកាន់សារមន្ទីចិនដ៏ធំនៅក្នុងខេត្តស៊ីនជាំង និង បានបន្តទៅកាន់ក្រុងបុរាណចាស់ដែលស្រុកជនជាតិម៉ុងហ្គោលីរស់នៅ ព្រមទាំងបានសិក្សារៀនសូត្រជាច្រើន អំពីវប្បធម៌ប្រពៃណីរបស់ជនជាតិអ៊ុយហ្គួរ,ជនជាតិម៉ុងហ្គោលី និង បានណែនាំអំពីវប្បធម៌ប្រពៃណីរបស់កម្ពុជាទៅកាន់បណ្តាលប្រទេសដែលចូលរួមកម្មវិធីដ៏ពិសេសមួយនេះ។

អ្វីដែលលោកចាប់អារម្មណ៍ខ្លាំងជាងគេនោះ គឺប្រទេសចិន ក្នុងខេត្តស៊ីនជាំងដែលជាតំបន់ស្វយ័តមានការអភិវឌ្ឍន៍ជាខ្លាំង ជាពិសេសផ្លូវស្ពានៗទម្លុះភ្នំព្រមទាំងសេវាទូរស័ព្ទដំណើរការដោយប្រព័ន្ធ 5G មានអ៊ីនធើណេតស្ទើតែគ្រប់ទីកន្លែង។ ចំណែងអាកាសធាតុនៅទីនោះវិញ ខុងពីកម្ពុជាដោយប្រទេសចិនដើរលឿនជាងកម្ពុជា ១ម៉ោង ហើយព្រះអាទិត្យរះម៉ោង ១០ព្រឹក និងលិចវិញនៅម៉ោងប្រមាណ ១០យប់ដែលនេះជាចំណុចពិសេសដែលខេត្តធំជាងគេនៅចិននេះខុសប្លែងពីប្រទេសកំណើតរបស់លោក៕

ក្រុមផ្សព្វផ្សាយក្រុម B ដែលមានបណ្តាលប្រទេសក្នុងក្រុមមានតំណាងពីប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី ស្រីលង្កា នេប៉ាល់ និងប្រព័ន្ធផ្សព្វផ្សាយរបស់ចិន


Khcct banner

អត្ថបទទាក់ទង