
ចិន៖ ស្ពានផ្លូវល្បឿនលឿនតភ្ជាប់តំបន់ Xiamen–Chengdu ចម្ងាយប្រមាណ២ពាន់ម៉ែត្របានបាក់ស្រុតចុះទៅក្រោមក្រោយពីរអិលបាក់ដីខ្លាំងនិងព្យុះភ្លៀងវាយប្រហារក្នុងខេត្តហ្គីចូវជាប់ៗគ្នាជាច្រើនថ្ងៃបណ្តាលឲ្យទំនប់ទឹកចិន Duliu បាក់ច្រាំង នាំឱ្យមានការលិចលង់យ៉ាងខ្លាំងក្លា។ ដោយក្នុងនោះសំណង់អគារ និងបណ្តាលផ្លូវជាច្រើនក្នុងខេត្តហ្គីចូវរបស់ចិនរងការខូចខាតមិនធ្លាប់មានក្នុងរយៈពេល ៣០ឆ្នាំ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិនខេត្តហ្គីចូវបានរងការលិចលង់មិនធ្លាប់មានក្រោយពីរងការវាយប្រហារដោយព្យុះភ្លៀង និងកាត់ផ្តាច់ច្រាំងទំនប់ទឹកទន្លេ Duliu ដែលបានធ្វើឲ្យទឹកហូរចូលក្រុងជនលិចរថយន្ត អគារ ផ្លូវ និងបង្ខំចិត្តឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប្រមាណជិត ១០ម៉ឺននាក់ត្រូវភៀសខ្លួនស្វែងរកទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន។

ជាការឆ្លើយតបជាមួយគ្រោះអន្តរាយមិនធ្លាប់មានក្រុមជួយសង្គ្រោះ ដែលបំពាក់ដោយទូកល្បឿនលឿន បានធ្វើប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះអ្នកដែលកំពុងតែរងគ្រោះ ក្នុងវីដេអូដែលចេញផ្សាយដោយរដ្ឋចិនគេឃើញទឹកជំនន់បានកើនឡើងយ៉ាងគំហុកបំផ្លាញផ្លូវ ស្ពាន និងទីកន្លែងជាច្រើនក្នុងខេត្តហ្គីចូវរបស់ចិនទទួលរងគ្រោះជាខ្លាំង៕