Smart saver cctime web bannertif

ធនាគារ ARDB ដាក់ចេញនូវយន្តការចំនួន២ដើម្បីដោះស្រាយបញ្ហាប្រឈមដល់កសិករលើទីផ្សារដំឡូងមី និងពោតក្រហម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ធនាគារ ARDB) 

បន្ទាយមានជ័យ៖ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ធនាគារ ARDB) បានប្រកាសបន្តគាំទ្រយ៉ាងសកម្ម ចំពោះការផ្តល់នូវផ្នែកឥណទា ជូនដល់ប្រជាកសិករខ្មែរទូទៅ តាមផែនការគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជីវភាពរបស់ប្រជាពលរដ្ឋ។ការគាំទ្រនោះក៏មានដែរ ដំណាំដំឡូងមី និងពោតក្រហម។ការប្រកាសផ្តល់នូវកម្លាំងចិត្តនេះ គឺធ្វើឡើងបន្ទាប់ពីក្តីបារម្ភបានកើតឡើងពីការបាត់បង់ទីផ្សារសម្រាប់ដំណាំដំឡូងមី និងពោតក្រហម ទៅកាន់ទីផ្សារប្រទេសថៃ ដោយសារបញ្ហាព្រំដែន។

ក្នុងកិច្ចពិភាក្សាជាមួយក្រុមហ៊ុន ក្រុមកសិករផលិត និង ពាណិជ្ជករប្រមូលទិញប្រមាណជាង ១២០ រូប លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ធនាគារ ARDB) បានបញ្ជាក់ជូនអំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលចំពោះជីវភាពរបស់ប្រជាពលរដ្ឋ ជាក់ស្តែងបានដាក់ចេញជាបន្តបន្ទាប់នូវកម្មវិធីហិរញ្ញប្បទានពិសេស ជាបន្តបន្ទាប់នាពេលកន្លងមក សម្រាប់ប្រមូលទិញស្រូវ និង កសិផលមូយចំនួនផ្សេងទៀតពីប្រជាកសិករនាពេលរដូវប្រមូលផលធំជារាងរាល់ឆ្នាំ។

ទាក់ទងនឹងដំណាំដំឡូងមី និង ពោតក្រហម លោកបណ្ឌិត អំពាវនាវដល់ពាណិជ្ជករ/ ឈ្មួញបន្តប្រមូលទិញដំឡូមីពីកសិករ ហើយធនាគារ ARDB បន្តគាំទ្រផ្នែកឥណទាន។ ដើម្បីដោះស្រាយកង្វល់កង្វះទ្រព្យធានាបំណុលដោយបានប្រើប្រាស់ជាមួយគ្រឹះស្ថានធនាគារឯកជនអស់ហើយនោះ, លោកបណ្ឌិតបានផ្តល់ជាជម្រើសដំណោះស្រាយតាមរយៈ (១) យន្តការ កិច្ចសន្យាត្រីភាគីលើប្រតិបត្តការទិញលក់ដំឡូងមី-ពោត (ឈ្មូញប្រមូលទិញ- ក្រុមហ៊ុននាំចេញ - ធនាគារ ARDB) ហើយលំហូរសាច់ប្រាក់ទូទាត់លើការប្រមូលទិញដំឡូងមី-ពោត ត្រូវធ្វើឡើងតាមរយ: ARDB Mobile App ។ កិច្ចសន្យាទិញលក់រវាងក្រុមហ៊ុននាំចេញ និងពាណិជ្ជករប្រមូលទិញដំឡូមី-ពោត ជាយន្តការជួយសម្រួលបន្ទុកដល់ពាណិជ្ជករ/ឈ្មួញប្រមូលទិញមិនមានទ្រព្យធានាបំណុល ក្នុងការទទួលបានឥណទានពី ធនាគារ ARDB។

ទី២ យន្តការយកសន្និធិដំឡូង និងពោតក្រហមស្ងួត ដើម្បីធ្វើជាទ្រព្យធានាឥណទាន (ទំហំឥណទាន ៧០% នៃតម្លៃសន្និធិ) ដោយតម្រូវឱ្យមានកិច្ចសន្យាទិញ-លក់ច្បាស់លាស់ជាមួយក្រុមហ៊ុននាំចេញ និងឬក្រុមហ៊ុនកែច្នៃ។អំពាវនាវដល់បងប្អូនប្រើប្រាស់រូបិយវត្ថុជាតិគឺប្រាក់រៀល ក្នុងប្រតិបត្តិការទិញ-លក់កសិផលនៅតាមមូលដ្ឋានរាងៗខ្លួនដើម្បីកាត់បន្ថយនូវហានិភ័យនៃអត្រាប្តូរប្រាក់។

គួរបញ្ជាក់ថា ក្នុងមួយឆ្នាំៗ ដំឡូងមីត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង ៨៤ ម៉ឺនហិកតា (ទិន្នផលស្រស់ប្រមាណ ១៥ លានតោន ) ជាមួយផលសេដ្ឋកិច្ចប្រមាណណ ១,២៥៥ លានដុល្លារ គិតត្រឹមឆ្នាំ២០២៤ និងពោតក្រហមប្រមាណជាង ២៨ ម៉ឺនហិកតា (ទិន្នផលស្រស់ប្រមាណ ១ លានតោន ) ជាមួយផលសេដ្ឋកិច្ចប្រមាណជាង ២00 លានដុល្លារ។ ​ដំឡូងមីត្រូវ​បាន​ដាំ​ដុះនាដើមរដូវចាប់ពីខែមីនា និង​ប្រមូល​ផល​ជាបន្តបន្ទាប់ចាប់ពីខែកក្កដា ជា​រៀង​រាល់​ឆ្នាំ​។ ដោយឡែក ពោតក្រហមត្រូវបានដាំដុះចាប់ពីខែមេសា ជាបន្តបន្ទាប់ និងប្រមូលផលចាប់ពីខែកក្កដា៕



ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង