Smart saver cctime web bannertif

សមាគមភស្តុភារកម្ម៖អ្នកបញ្ជាទិញកាត់បន្ថយការនាំចូលទំនិញពីថៃដោយបារម្ភពីការរឹតបន្តឹងព្រំដែន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ីន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា

ភ្នំពេញ៖ សមាគមភស្តុភារកម្មកម្ពុជា បានអះអាងថា អ្នកបញ្ជាទិញបានកាត់បន្ថយការនាំចូលទំនិញពីប្រទេសថៃ ដោយសារភាពមិនច្បាស់លាស់នៃការដឹកជញ្ជូននៅតាមព្រំដែនកម្ពុជា-ថៃ និង ភ័យខ្លាចទំនិញខូចគុណភាពព្រោះរយៈពេលនៃការដឹកជញ្ជូនតាមព្រំដែនចូលមកកម្ពុជាត្រូវបានកាត់បន្ថយ។

ឧកញ៉ា​ ស៊ិន​ ចន្ធី​ អនុប្រធានសមាគមភស្តុភារកម្មកម្ពុជា បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ថា ថ្មីៗនេះស្ថានភាពដឹកជញ្ជូននៅតាមព្រំដែនកម្ពុជា-ថៃ កំពុងមានភាពមិនច្បាស់លាស់ ដោយមានការផ្លាស់ប្តូរម៉ោងចេញ-ចូល ព្រំដែន។ ប៉ុន្តែទោះជាយ៉ាងណា ច្រកសម្រាប់ដឹកជញ្ជូនរបស់កម្ពុជា គឺច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅតែដឹកទំនិញចេញ-ចូល បានដដែល គ្រាន់តែកាត់បន្ថយម៉ោងធ្វើការ ហើយទំនិញចេញ-ចូល ក៏មានតិចជាងមុនព្រោះអ្នកបញ្ជាទិញមិនហ៊ានទិញដូចមុន ទំនិញខ្លះដែលត្រូវដឹកមកកម្ពុជា ក៏ប្រែជាខកខាន កកស្ទះមួយចំនួន។ ដោយឡែកតាមច្រកតូចៗ ត្រូវបានបិទជិតតែម្ដងដូចជា ច្រកទ្វារអន្តរជាតិដូង ឬច្រកឡែម ដែលបានបិទកាលពីប៉ុន្មានថ្ងៃមុននេះ។

បើតាមអ្នកជំនាញរូបនេះ ចំពោះតម្លៃដឹកជញ្ជូនគឺមិនមានការប្រែប្រួលឡើងថ្លៃនោះទេ បើទោះជាច្រកទ្វារព្រំដែនត្រូវបានកាត់បន្ថយម៉ោងចេញ-ចូល ក៏ដោយ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺការខ្វះខាតកម្លាំងពលកម្ម ដូចនេះកម្លាំងពលកម្មអាចនឹងមានការឡើងថ្លៃតិចតួច តែមិនមានអ្វីជាបញ្ហានោះទេ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា នៅថ្ងៃទី ១៧ មិថុនានេះ បានសម្រេចបិទការនាំចូល «បន្លែ និង ផ្លែឈើ» ពីថៃតាមច្រកព្រំដែនទាំងអស់ ក្រោយពីឱសានវាទ ២៤ ម៉ោង របស់រាជរដ្ឋាភិបាលកម្ពុជាបានដល់ពេលកំណត់ ហើយប្រទេសថៃមិនព្រមចូលរួមកែសម្រួលតាមព្រំដែនឱ្យវិលទៅរកភាពដូចដើមវិញ បិទព្រំដែនដោយឯកតោភាគី៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង