Smart saver cctime web bannertif

អ្នកនាំពាក្យ៖យោធាថៃបង្កើតល្បិចថ្មី«បើកតែបិទ»ពោលគឺបើកទ្វារតាមច្រកព្រំដែនតែមិនឱ្យមានការឆ្លងកាត់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ

ភ្នំពេញ៖ តាមរយៈសារចំហចំណងជើងថា ជូនអ្នកជិតខាងខ្ញុំ«ថៃ» លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហាញពីការ ភ្លឺភ្នែក និង សរសើររាល់ភាពប៉ិនប្រសព្វ ក្នុងការរាបល្បិចកិច្ចកលពិសពល់របស់យោធាថៃ ដោយបង្កើតល្បិចថ្មីមួយទៀតគឺ «បើកតែបិទ» ពោលគឺ ធ្វើជាបើកទ្វារតាមច្រកព្រំដែន តែមិនឱ្យមានការឆ្លងកាត់ ក្នងន័យបំភាន់សាធារណមតិជាតិខ្លួន និង អន្តរជាតិ។

យោងតាមសារចំហនោះ លោក ទូច សុឃៈ ចាត់ទុកថា ជាល្បិចស្មោកគ្រោកថ្មីរបស់ថៃដែលមិនចេះអៀនខ្លួន ក្នុងស្ថានភាពត្រដរខ្យល់រកកល់នឹងរំលំដួលរដ្ឋាភិបាលដែលរងសម្ពាធជុំទិសពីមហាជនអាវលឿង យុវជនជាបញ្ញវន្ត បណ្ដាបក្សនយោបាយនានា ពិសេស ពីយោធាដែលមើលឃើញថា រដ្ឋាភិបាលថៃបច្ចុប្បន្នគ្មានសមត្ថិភាពដឹកនាំគ្រប់គ្រងប្រទេសធ្វើឱ្យបាក់មុខមាត់លើឆាកអន្តរជាតិនោះ។

បើតាមលោក ទូច សុឃៈ គ្មាននរណាម្នាក់គេមិនដឹងអំពីមហិច្ឆតាខុសតម្រា ដែលថៃកំពុងលេងល្បិចថ្មីដោយចេតនាទុច្ចរិតនេះ ដោយ ធ្វើជាបើកទ្វារច្រកយ៉ាងកម្សត់ តែមិនឱ្យមានការឆ្លងកាត់ជាទូទៅ ដោយថតរូបភាពផ្សព្វផ្សាយតាមបណ្ដាញព័ត៌មាន បំភាន់សាធារណមតិជាតិខ្លួន និង អន្តរជាតិ ដើម្បីទម្លាក់បន្ទុកមកខាងកម្ពុជាថា បិទច្រកព្រំដែនតែម្ខាង មិនបើកទៅវិញនោះ។ 

តែយ៉ាងណា លោកថា រឿងបិទច្រកតាមទំនើងរបស់ខ្លួននេះ ទំាងប្រជាជនថៃខ្លួនឯងក៏បានដឹង និង ចូលរួមផ្សព្វផ្សាយយ៉ាងផុលផុសទាំងក្នុង និងក្រៅប្រទេស ទាំងខឹងសម្បាររិះគន់ថ្កោលទោសតវ៉ាប្រឆាំង ព្រោះតែខាតប្រយោជន៍យ៉ាងសម្បើមរបស់ប្រជាជនថៃ ហើយពិភពលោកទាំងមូលក៏បានដឹង និងស្គាល់មារយាទថៃច្បាស់ជាងថ្ងៃទៅទៀតផង។ ទង្វើថៃបែបនេះវាកាន់តែជាកំណត់ត្រាបញ្ចូលក្នុងសំណុំរឿងថ្កោលទោសនិងដាក់បន្ទុកផ្លូវច្បាប់លើថៃទៅវិញទេ។

លោក ទូច សុឃៈ ថ្លែងថា បើថៃពិតមានសុចរិតភាព និងសេចក្ដីក្លាហានមែន មិនមែនត្រដខ្យល់ទាក់ទងតាមទូរស័ព្ទមកថ្នាក់ដឹកនាំកម្ពុជា ស្នើឱ្យមានការជួបជែកគ្នាឬចរចារដើម្បីបើកច្រក ដែលខ្លួនបិទតែឯងនោះទេ។ យល់! លើសពីនេះ បើថៃចិត្តសឿងជាកូនប្រុសជាប្រទេសស៊ីវិល័យដើរច្រាសទិសច្បាប់អន្តរជាតិ ចង់បើកច្រកទាំងអស់ជាផ្លូវការដូចដើមមែនវិញនោះ ថៃត្រូវចេញលិខិតប្រកាសនិរាករណ៍សេចក្ដីសម្រេចមុនៗ ដើម្បីបើកជាចំហ និង/ឬថ្លែងជាសាធារណៈបញ្ជាក់ទឹកចិត្តស្មោះដល់ភាគីកម្ពុជា និងពិភពលោកឱ្យដឹងថា ខ្លួនព្រមបើកច្រកដំណើរការដូចដើមទាំងស្រុងឡើងវិញ ដោយកុំបន្តអូសក្រឡា ឬរកកន្លែងចុះចត ដើម្បីគេចវេសពីភាពអាម៉ាសរបស់ខ្លួន ដែលពេលនេះ ខ្លួនភ្ញាក់ដឹងខ្លួនដូចខ្មោច៧ថ្ងៃនោះ។ សូមអ្នកជិតខាង កុំព្យាយាមទាញកម្ពុជាទៅជជែកឬចរចាររឿងបើក។ អ្វីដែលកម្ពុជាជួយបាននឹងជួយ។ តែសូមស្គាល់ថ្នាក់ដឹកនាំកម្ពុជាផង! ហ៊ានទេ? បើកទៅ ហ៊ានស៊ីហ៊ានសង កុំខ្លាចអន់ ព្រោះល្បែងនយោបាយវាអ្នកប្រើបែបនេះក្នុងកាលៈទេសៈបងប្អូនកំពុងឈ្លក់ទឹកហ្នឹង។ ហ៊ានទទួលខុស ហ៊ានទទួលត្រូវ ក្នុងនាមអ្នកនយោបាយដែលអួតថាមានវិជ្ជាជីវៈ ហើយចោទគេឯងថាគ្មានវិជ្ជាជីវៈនោះ។ កែខ្លួនទៅ ក្រែងអាណត្តិក្រោយអាចមានសម្លេងក្នុងសភានឹងគេទៀត។

លោក ទូច សុឃៈ បញ្ជាក់ឡើងវិញ កុំបើកចំហតែទ្វារ ដើម្បីបង្ហាញរូបភាពបង្អួតបំភាន់ ដោយស្មានតែអន្តរជាតិមិនដឹង។ ជារួម កុំបើកចំហតែទ្វារ តែបិទមិនឱ្យមានការចេញចូលឆ្លងកាត់ជាទូទៅ ជាធម្មតា ជាប្រក្រតីដូចកាលពីដើមនោះ។ នេះហៅថា«បើកតែបិទ» ក្នុងឧបាយកលពិសពល់ ខុសពីសារធាតុជាមនុស្ស ស្មានតែពិភពលោកមិនស្គាល់ចរិតខ្លួនមែនទេ! សូម្បីតែក្មេងមតមតេយ្យក៏ស្គាល់មារយាទចចករបស់អស់លោកដែរ។ ឈប់បានឈប់ទៅ! កុំព្យាយាមបង្កើតប្រធានបទទប់កៅអីខ្លួន។ ទប់មិនជាប់ទេធន់ៗហ្នឹងអីនោះ!


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង