681 ezgif.com resize
Swift cc time

ការបោះបង្គោលព្រំដី«ព្រែកជីកហ្វូណនតេជោ»ត្រូវបានបិទបញ្ចប់ក្នុងភូមិសាស្ត្រខេត្តតាកែវ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ រួមនឹងថ្នាក់ដឹកនាំក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែមិថុនា បានចុះពិនិត្យទីតាំងបិទបញ្ចប់ការប្រមូលទិន្នន័យនិយាមកា និងការបោះបង្គោលព្រំដី និងចុះសិក្សាប្រមូលព័ត៌មាន គម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។

លោក វុី សំណាង បានលើកឡើងថា កន្លងមកមានការលើកឡើង នឹងការមន្ទិលសង្ស័យ ពីគម្រោងព្រែកជីក ហ្វូណនតេជោថាដើរដល់ណា។ លោកបន្ថែមថា ឥឡូវនេះ ការបោះបង្គោលតម្រាយព្រំដីចំនួន ៥៥០បង្គោលក្នុងខេត្តតាកែវ ដើម្បីសាងសង់ព្រែកជីកហ្វូណនតេជោ បានបញ្ចប់ហើយ ដែលនេះសបញ្ជាក់ពីកិច្ចប្រឹងប្រែង របស់មន្រ្តីពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមានការប្ដេជ្ញាក្នុងការកសាងព្រែកជីកនេះ អោយបានឆាប់ទៅតាមផែនការកំណត់។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងគម្រោងសាសង់ព្រែកជីកហ្វូណនតេជោ ហើយនៅពេល ព្រែកជីកហ្វូណន តេជោសាងសង់រួចរាល់ វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រទេសកម្ពុជា ជាពិសេសលើវិស័យ ដឹកជញ្ជូន ដោយធ្វើការទំនិញពីព្រែកជីកនេះ ទៅកាន់សមុទ្របានយ៉ាងឆាប់រហ័ស ដោយឡែកសម្រាប់ខេត្តតាកែវ ដែលជាខេត្តឆ្លង កាត់នៃព្រែកជីកហ្វូណនតេជោនេះ ក៏នឹងទទួលបានផ្លែការនៃការរីកចម្រើនសេដ្ឋកិច្ច របស់ខេត្តកាន់តែច្រើនថែមទៀត។

គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ខេត្តតាកែវ មានប្រវែងប្រមាណ ៥៨គីឡូម៉ែត្រ ដោយឆ្លង កាត់ស្រុកចំនួន៦ និង ១៧ឃុំ មានបង្គោលតម្រុយសរុប ៥៥០បង្គោល ដែលត្រូវបានបិទបញ្ចប់ការបោះបង្គោលត្រឹមថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥នេះ នៅឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ៕


Khcct banner

អត្ថបទទាក់ទង