Smart saver cctime web bannertif

តបគំរាមបិទប្រេងពីថៃ៖សម្តេចហ៊ុន សែន"ល្បែងគំរាមដែលនាំដល់ការខាតបង់ខ្លួនឯង!"

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីយប់ថ្ងៃទី ២០ មិថុនានេះ បានចេញសារតាមបណ្តាញសង្កមតបនិងការគំរាមពីបក្សប្រឆាំងថៃដែលចង់ឱ្យរដ្ឋាភិបាលថៃបិទការនាំចូលប្រេងមកប្រទេសកម្ពុជា។ក្នុងសារនោះសម្តេច ហ៊ុន សែន ថា «ល្បែងគំរាមដែលនាំដល់ការខាតបង់ខ្លួនឯង!» ហើយកម្ពុជាមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃ។សម្តេចចោទសួរថា តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ? បើចង់ សូមឲ្យអ្នកធ្វើតាមបំណងចុះ។

យោងតាមបណ្តាញសង្គម សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា បានត្រៀមខ្លួនរួចរាល់ ដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគំរាមរួចហើយ អុីនធើណែត អគ្គិសនី ពលករ និង ពេលនេះ ល្បែងប្រេងធ្វើជាអាវុធប្រឆាំងកម្ពុជាទៀត។បញ្ហាពលករពេលមុន ពួកអ្នកមើលងាយ និង រើសអើងពលករខ្មែរ និង យកពលករធ្វើជាចំណាប់ខ្មាំងផង និងគំរាម តែពេលដែលកម្ពុជាប្រកាសទទួលយកពលករពេលនេះពួកអ្នកបែរជាចេះយកចិត្ត និងលួងលោមពលករ ព្រោះបើពលករខ្មែរចាកចេញរោងចក្រ កសិដ្ឋាន ក្រុមហ៊ុន ការដ្ឋានសំណង់មួយចំនួន អាចត្រូវបិទទ្វារ ព្រោះខ្វះកម្លាំងពលកម្ម។បើពួកអ្នកក្លាហាន សូមពួកអ្នកបណ្តេញពលករខ្មែរសាកល្បងមើល តើវាប៉ះពាល់សេដ្ឋកិច្ចថៃខ្លះទេ?។

បើតាមសម្តេច ប្រេងក៏ដូចគ្នាសូមសាកល្បងមើលចុះ តែគួរសួរក្រុមហ៊ុនថៃ PTT ជាមុនសិន ព្រោះក្រែងវាងាប់ក្រុមហ៊ុនថៃ ដែល កំពុងមានស្ថានីយលក់ប្រេងនៅកម្ពុជា ឬក៏ត្រូវឲ្យក្រុមហ៊ុនប្រេងរបស់ថៃ ទៅទិញប្រេងពីប្រទេសផ្សេងមកលក់នៅកម្ពុជា។

ក្នុងនាមជាប្រធានគណបក្ស សម្តេច ហ៊ុន សែនផ្តល់យោបល់ជូនរាជរដ្ឋាភិបាលពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឲ្យគេមានហេតុផលគំរាមយើងតទៅទៀត និងចំពោះមុខប្រសិនច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឲ្យដូចដើមវិញ កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿងស្រវឹង ភេសជៈប៉ូវកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ ជំនួសដោយប្រើផលិតផលក្នុងស្រុក ឬផលិតផលនាំចូលពីប្រទេសផ្សេងៗក្រៅពីប្រទេសថៃ។ ប្រជាជនកម្ពុជាយើងគួរសម្លឹងមើលឲ្យឆ្ងាយ លើសពីព្រំដែនកម្ពុជា និង លើសពីឆ្នាំ២០៣០៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង