
ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី ២០ មិថុនានេះ បានពីការបែកបាក់មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារសម្តេច និង ថាក់ស៊ីន ត្រូវបានបំផ្លាញ ដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទ ដោយមន្ត្រីកម្ពុជា ដែលមានកំហឹងចំពោះការប្រមាថមកលើរូបសម្តេច និង នាយករដ្ឋមន្ត្រីកម្ពុជា។
នៅក្នុងសារស្វាគមន៍ លោកឪ ស៊ុច ដែលថៃបណ្តេញចេញហើយកម្ពុជាទទួល សម្តេច ហ៊ុន សែន ចាត់ទុកករណីនេះ មិនមែនជាករណីថ្មីសម្រាប់កម្ពុជា ព្រោះខ្លួនសម្តេចក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន និងអតីតនាយករដ្ឋមន្ត្រី យ៉ីងឡាក់ ដែលជាឪពុកបង្កើត ម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន។
នៅពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្រៅពីកម្មវិធីផ្លូវការយើងមានកម្មវិធីគ្រួសារដោយនាយករដ្ឋមន្ត្រីថៃ អ៊ុងអ៉ីន និង ស្វាមីបានមកទទួលទានអាហារនៅផ្ទះសម្តេចមុនពេលចាកចេញនាយករដ្ឋមន្ត្រីថៃ បានសុំមើលបន្ទប់ដែលឪពុករបស់គាត់ និង ម្តាយមីងរបស់គាត់សម្រាក ព្រោះផ្ទះសម្តេចបានរក្សាបន្ទប់ពីរជូនបងប្អូនទាំងពីរនាក់។សម្តេចថា "បន្ទប់មួយខ្ញុំដាក់ឈ្មោះថា បន្ទប់ ថាក់ស៊ីន និង បន្ទប់មួយទៀតមានឈ្មោះថា បន្ទប់ យ៉ីងឡាក់។ ស្វាមីនាយករដ្ឋមន្ត្រីថៃ បានថត និងថ តជាវីដេអូនៅបន្ទប់ទាំងពីរនេះ។
សម្តេច ហ៊ុន សែនថា មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារទាំងពីរ ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទដោយមន្ត្រីកម្ពុជាណាមួយដែលមានកំហឹងចំពោះការប្រមាថមកលើរូបសម្តេច និង នាយករដ្ឋមន្ត្រីកម្ពុជាថា គ្មានវិជ្ជាជីវៈ៕