Smart saver cctime web bannertif

មន្ត្រីក្រសួងការងារ ចុះទៅដល់ច្រកព្រំដែនកម្ពុជា-ថៃ ផ្តល់ព័ត៌មានឱកាសការងារ និងរៀនជំនាញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាំងពីម៉ោង ៨:០០ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បាននិងកំពុងរង់ចាំទទួលបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ នៅមណ្ឌលសំចតតាមច្រកព្រំដែនកម្ពុជា-ថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីផ្តល់ព័ត៌មានស្តីពីឱកាសការងារដ៏សម្បូរបែប ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា។

មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក បាននិងកំពុងរង់ចាំទទួលបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ នៅមណ្ឌលសំចតតាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីផ្តល់ព័ត៌មាន ទាក់ទងនឹងតម្រូវការងារ មុខជំនាញ ព្រមទាំងផ្តល់ឳកាសអាហារូបករណ៍វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ បង្រៀនបន្ថែមជំនាញ ទទួលបានឳកាសការងារល្អប្រសើរ។

ឱកាសការងារធ្វើក្នុងស្រុក គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ គឺមានចំនួន ជាង ២៣ម៉ឺន កន្លែង។ សម្រាប់យុវជន ប្រជាពលរដ្ឋ និងពលករ អាចចុះឈ្មោះ តាមរយៈលេខទូរសព្ទឥតគិតថ្លៃ ១២៩៧៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង