Smart saver cctime web bannertif

កម្ពុជាសម្រេចបិទការនាំចូល«បន្លែ និងផ្លែឈើ»ពីថៃតាមច្រកព្រំដែនក្រោយ​ថៃមិនកែសម្រួលព្រំដែនឱ្យដូចដើម

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រទេសកម្ពុជា នៅថ្ងៃទី ១៧ មិថុនានេះ បានសម្រេចបិទការនាំចូល «បន្លែ និង ផ្លែឈើ»ពីថៃតាមច្រកព្រំដែនទាំងអស់ ក្រោយពីឱសានវាទ ២៤ ម៉ោង របស់រាជរដ្ឋាភិបាលកម្ពុជាបានដល់ពេលកំណត់ ហើយប្រទេសថៃមិនព្រមចូលរួមកែសម្រួលតាមព្រំដែនឱ្យវិលទៅរកភាពដូចដើមវិញ បិទព្រំដែនដោយឯកតោភាគី។

ក្នុងបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន Fresh News លោក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានគូសបញ្ជាក់ថា នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះថា មកទល់ពេលនេះនៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុងនូវការនាំចូល«បន្លែ និង ផ្លែឈើ»គ្រប់ប្រភេទ ដែលនាំពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា។

សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ១៦ មិថុនាម្សិលមិញ បានទុកពេលឱ្យក្រុមយោធាថៃ កែសម្រួលព្រំដែនចេញ-ចូលជាមួយកម្ពុជាដូចដើមវិញ ក្រោយពីក្រុមយោធាបិទផ្លាស់ប្តូរម៉ោងដោយឯកតោភាគីមិនជូនដំណឹងដល់ប្រទេសកម្ពុជា ហើយរំលោភកិច្ចព្រមព្រៀងរួមគ្នា។

បើតាមសម្តេច ហ៊ុន សែន បញ្ហាព្រំដែន គឺក្រុមយោធាថៃ ជាអ្នកចាប់ផ្តើមមុនគ្មានអ្វីដែលកម្ពុជាត្រូវចរចា ដើម្បីដោះស្រាយព្រំដែននោះទេ ហើយសម្តេចអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាគាំទ្រផលិតផលក្នុងស្រុក និងកុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញរបស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង