
ពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំកម្លាំងកងអន្តរាគមន៍ចំនួន២កង ដើម្បីត្រៀមទ្រោលសភាពការណ៍សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន។

ការត្រៀមកម្លាំងនាពេលនេះ ដឹកនាំដោយលោក ហៀង ស៊ីថា ស្នងការរង ជាតំណាង លោក ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងគណៈស្នងការ ដែលមានកម្លាំងនគរបាលចូលរួមគោរពទង់ជាតិសរុប ៣៧២នាក់ ។
លោក ហៀង ស៊ីថា បានលើកឡើងថា ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបែងចែកកម្លាំងទៅតាមតំបន់សមស្របនឹងស្ថានភាពនីមួយៗ ដើម្បីឆ្លើយតបបានយ៉ាងរហ័ស ប្រសិនបើមានករណីកើតឡើង។ ការត្រៀមកម្លាំងនេះ មានគោលបំណងសំខាន់ក្នុងការធានាសភាពការណ៍សន្តិសុខជាប់ជាប្រចាំ និងការពារការរំលោភច្បាប់អន្តរជាតិក្នុងតំបន់ព្រំដែន៕


