681 ezgif.com resize
Swift cc time

អាជ្ញាធរខេត្តពោធិ៍សាត់ ត្រៀមសង្គ្រោះពលរដ្ឋក្នុងករណីហេតុការណ៍កើតឡើង តាមព្រំដែន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា នៅថ្ងៃទី១៣ ខែមិថុនានេះ បានកោះប្រជុំបន្ទាន់មួយ នៅសាលាខេត្តពោធិ៍សាត់ ដែលមានការចូលរួមពីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងកម្លាំងប្រដាប់អាវុធទាំងបី ក្នុងគោលបំណង ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានហេតុការណ៍កើតឡើងជាយថាហេតុ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

កិច្ចប្រជុំនេះ ក្នុងគោលបំណង ដើម្បីត្រៀមរថយន្ត ស្បៀងអាហារ កំណត់ទីតាំងសុវត្ថិភាព ថ្នាំពេទ្យ សម្ភារ និងថវិកា សម្រាប់ជម្លៀសប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែនឋិតភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ពោធិ៍សាត់និងខេត្តត្រាត (ប្រទេសថៃ)។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ពេលនេះដំណាក់កាលដែលជនរួមជាតិត្រូវរូបរួមសាមគ្គីគ្នាមួជើងខោ លាត់ដៃអាវ ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានហេតុការកើតឡើងជាយថាហេតុនៅតាមបណ្តោយព្រំដែនកម្ម្ពុជា-ថៃ គឺយើងជួយអន្តរាគមទាន់ពេលវេលា។ ទន្ទឹមនេះ ក៏ត្រូវនាំគ្នាផ្តល់ការលើកទឹកចិត្តដល់វរកងទ័ពនៅសមរភូមិ ដោយផ្សារភ្ជាប់ជាមួយសមរភូមិក្រោយផងដែរ។

គួរបញ្ជាក់ថា ការត្រៀមលក្ខណៈរបស់អាជ្ញាធរខេត្តពោធិ៍សាត់នាពេលនេះ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីស្ថានភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕


Khcct banner

អត្ថបទទាក់ទង