681 ezgif.com resize
Swift cc time

ក្រសួងការងារ ត្រៀមរួចជាស្រេចក្នុងករណីមានការបញ្ជូន«ពលករ»មកកម្ពុជាវិញពីថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងការងារ បានត្រៀមរួចរាល់ក្នុងករណីដែលមានការបញ្ជូនពលករកម្ពុជាពីប្រទេសថៃ ដោយក្រសួងបានផ្តល់រថយន្តចល័តទៅកាន់តំបន់ព្រំដែននៅច្រកដូង ច្រកប៉ោយប៉ែត និងក្រុងសិរីសោភ័ណ។ ជាមួយគ្នានេះ ក្រសួងត្រៀមជួយប្រជាពលរដ្ឋឲ្យអស់លទ្ធភាពក្នុងការស្វែងរកការងារជូនពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស និងបើកជំហរការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈផងដែរ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រសួងការងារ បានត្រៀមរួចរាល់ក្នុងការជួយពលករកម្ពុជាត្រឡប់មកមាតុប្រទេសវិញ ប្រសិនពួកគាត់ចង់មក ឬក៏មានលក្ខខណ្ឌមួយដែលតម្រូវឲ្យមកវិញ។ ក្រសួងក៏បានផ្តល់រថយន្តចល័តរបស់ក្រសួងទៅកាន់តំបន់ព្រំដែននៅច្រកដូង ច្រកប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ដើម្បីផ្តល់ឱកាសការងារដល់ពលរដ្ឋនៅទីកន្លែងនោះភ្លាមៗ។

អ្នកនាំពាក្យរូបនេះបន្តថា ជាមួយគ្នានេះ ក្រសួងការងារបានជួយប្រជាពលរដ្ឋឲ្យអស់លទ្ធភាពក្នុងការស្វែងរកការងារជូនពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសផងដែរ។ បន្ថែមពីនេះការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ រាជរដ្ឋាភិបាលបានបើកជំហរហើយក្នុងការបណ្តុះបណ្តាលពលរដ្ឋដែលចង់មានជំនាញមួយខ្លួនឯង ហើយក្រៅពីការធ្វើការងារ ពលរដ្ឋអាចរកស៊ីរបរផ្សេងទៀតដូចជា ការបើកហាងនំបុ័ង ហាងកាហ្វេ និងហាងផ្សេងៗទៀតដែលអាចផ្តល់ជីវភាពដល់ប្រជាពលរដ្ឋកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង