ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសថា ម្ចាស់ក្រុមហ៊ុនចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ ចាប់ពីម៉ោង១២ថ្ងៃតទៅ ត្រូវបញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាម ទីតាំងផ្សេងទៀតជាកំហិត។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសព័ត៌មានថា រាល់ម្ចាស់ក្រុមហ៊ុន ចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ ត្រូវបញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងទៀតជាកំហិត។ ការបិទបញ្ឈប់នេះ នឹងចាប់ប្រព្រឹត្តទៅចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ។
ការប្រកាសនេះ បន្ទាប់ពីសម្តេច ហ៊ុន សែន បានប្រកាសពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃ កាលពីយប់ថ្ងៃទី១២ មិថុនា បន្ទាប់ពីថៃបានគម្រាមលើបញ្ហាព្រំដែន៕