681 ezgif.com resize
Swift cc time

ក្រសួងព័ត៌មានប្រកាសឱ្យស្ថានីយ៍ទូរទស្សន៍ទាំងអស់នៅកម្ពុជាបញ្ឈប់ការ«ចាក់ផ្សាយរឿងភាពយន្តថៃ»ចាប់ពីថ្ងៃនេះតទៅ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងព័ត៌មាននាយប់ថ្ងៃទី​១២ មិថុនា ២០២៥ បានចេញសេចក្តីប្រកាសឱ្យស្ថានីយ៍ទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយរឿងភាពយន្តថៃចាប់ពីម៉ោង១២យប់មិញនេះតទៅ ក្រោយសម្តេចហ៊ុនសែន ប្រធានព្រឹទ្ធសភា បានផ្តល់យោបល់មកកាន់រដ្ឋាភិបាលពិចារណាលើការឈប់ផ្សាយ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាននាយប់ថ្ងៃទី ១២ មិថុនា ២០២៥ បានឱ្យដឹងថា ក្រសួងបានជូនដំណឹងទៅកាន់ម្ចាស់ស្ថានីយ៍ទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន។

ការប្រកាសនេះ ត្រូវបានធ្វើឡើងក្រោយមានការផ្តល់យោបល់ពីសម្តេចហ៊ុនសែន ប្រធានព្រឹទ្ធសភា ពាក់ព័ន្ធនឹងស្ថានភាពតានតឹងដែលកម្ពុជានិងថៃកំពុងមាន និងភាពជ្រុលនិយមនៃប្រជាជនថៃមួយចំនួនមកលើកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង