
ភ្នំពេញ៖ អាជ្ញាធរ នៅវេលាម៉ោង១២ និង៥០នាទី នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៥ បានចុះឃាត់ចាប់រថយន្ត ១គ្រឿង ដឹកស៊ុតមាន់ចំនួន ៣០.០០០គ្រាប់ ចេញពីវៀតណាមខុសច្បាប់ ឃាត់នៅលើផ្លូវ៦០ម៉ែត្រ ជិតផ្សារទំនើបអ៊ីអន៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅវេលាម៉ោង១២ និង៥០នាទី នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៥ បានចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកស៊ុតមាន់ចំនួន ១០០ដុំ ស្មើនឹង៣០.០០០គ្រាប់ ឃាត់នៅលើផ្លូវ៦០ម៉ែត្រ ជិតផ្សារទំនើបអ៊ីអន៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តខាងលើបានដឹកស៊ុតសត្វមាន់ ចេញពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

