Smart saver cctime web bannertif

ក្នុងខែឧសភាឆ្នាំនេះ ជនជាប់ឃុំជាង ១ ៥០០នាក់ ទទួលបានការបណ្ដុះបណ្ដាល

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ នៅក្នុងខែឧសភា ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានរៀបចំឱ្យជនជាប់ឃុំចូលរៀនអក្ខរកម្ម ឬ ថ្នាក់សមមូល និងភាសាបរទេស ចំនួន៧៨ថ្នាក់ ស្មើ១ ៥២៤នាក់ ស្រី២៥៧នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ ប្រចាំខែឧសភា ឆ្នាំ២០២៥។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រៅពីទទួលបានការបង្រៀនថ្នាក់អក្ខរកម្ម និងភាសា អគ្គនាយកដ្ឋានពន្ធនាគារ ក៏មានកម្មវិធីអប់រំណែនាំជាប្រចាំអំពីបទបញ្ជាផ្ទៃក្នុងពន្ធនាគារ សីលធម៌សង្គម បញ្ហាគ្រឿងញៀន ការធ្វើលំហាត់ប្រាណ និងរៀបចំកម្មវិធីអប់រំតាមបែបសាសនា និងសិល្បៈផងដែរ។

បើតាមអ្នកនាំពាក្យដដែល នៅក្នុងខែឧសភាដូចគ្នា មានជនជាប់ឃុំ ៥ ៩៥៩នាក់ ក៏ទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ មុខរបរ និងការអនុវត្តសាកល្បងមុខជំនាញអាចប្រកបអាជីពងាយៗ ដូចជា កាត់ដេរ សំអាងការ ការងារសំណង់ ជំនាញប្រើប្រាស់ និងជួសជុលកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិក បរិក្ខារត្រជាក់ និងគ្រឿងយន្ត។ មានជនជាប់ឃុំ២៩៧នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។

អ្នកនាំពាក្យ បានបន្តថា តាមរយៈការអនុវត្តកម្មវិធីប្រឡងប្រណាំងកែប្រែខ្លួនទណ្ឌិតក្នុងខែឧសភានេះ មានទណ្ឌិត ២៩៦នាក់ ស្រី២៨នាក់ត្រូវបានបន្ធូរបន្ថយទោសដោយទទួលបានព្រះរាជក្រឹត្យត្រាស់បង្គាប់ ក្នុងឱកាសនៃពិធីបុណ្យពិសាបូជា ដោយ មានទណ្ឌិត៦៥នាក់ ស្រី១នាក់ ត្រូវបានដោះលែង។ មកទល់ពេលនេះ អ្នកទាំងនោះពុំមានប្រព្រឹត្តបទល្មើសជាថ្មីនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង