
អាម៉េរិក៖ ដូណាល់ត្រាំអនុញ្ញាតឲ្យអ្នកដែលចង់ទិញ«កាតមាស»តម្លៃ៥លានដុល្លារដែលអាចចូលសញ្ជាតិអាម៉េរិកបានចុះឈ្មោះបានជាផ្លូវការ។ ថ្លែងតាមបណ្តាញសង្គម Trust Social លោកដូណាល់ត្រាំបានគូសបញ្ជាក់ថាក្នុងទំហំទឹកប្រាក់ ៥លាន ដុល្លារកាតមាសដូណាល់ត្រាំកំពុងតែមកដល់ មានមនុស្សរាប់ពាន់នាក់តែងតែសួរនាំយើងអំពីការចុះឈ្មោះ និងការទន្ទឹងរងចាំក្នុងការមានឪកាសធ្វើដំណើរចូលក្នុងអាម៉េរិក និងជិះលើដងផ្លូវដ៏ស្អាតនិងមានទីផ្សារដ៏អស្ចារ្យបំផុត ដែលគ្រប់គ្នាតែងតែហៅសហរដ្ឋអាម៉េរិក។ ពេលនេះការទន្ទឹងរងចាំដល់ទីបញ្ចប់ហើយអ្នកគ្រប់គ្នាអាចចុះឈ្មោះបាន។

គួរបញ្ជាក់ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីចុងខែកុម្ភៈឆ្នាំ ២០២៥ បានប្រកាសដាក់លក់ទិដ្ឋាការ «កាតមាស» (ប័ណ្ណមាស) ក្នុងតម្លៃ ៥ លានដុល្លារ ដល់អ្នកមានបរទេស ដោយផ្តល់ឱ្យពួកគេនូវសិទ្ធិក្នុងការរស់នៅ និងធ្វើការនៅសហរដ្ឋអាម៉េរិកជាអចិន្ត្រៃយ៍ និងអាចឈានទៅដល់ការទទួលបានសញ្ជាតិអាម៉េរិក។ លោកដូណាល់ត្រាំជឿជាក់ថាការដាក់លក់កាតមាសនេះនិងជំរុញសេដ្ឋកិច្ចអាម៉េរិកឲ្យកាន់តែរីកចម្រើនមិនធ្លាប់មាន៕
