Smart saver cctime web bannertif

អ្នកបេីកត្រាក់ទ័រម្នាក់ផ្ទុះមីនតោន ស្លាប់ក្នុងចម្ការ នៅខេត្តប៉ៃលិន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ប៉ៃលិន៖ អ្នកបេីកបរត្រាក់ទ័រម្នាក់ បានស្លាប់នៅនឹងកន្លែង ក្នុងករណីផ្ទុះមីនតោនស្ថិតនៅចំណុចចំការល្មើរ ក្នុងភូមិអូរដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥ ចំណែកត្រាក់ទ័រភ្ជួរដីប្រភេទគូបូតាមួយគ្រឿង បានខូចខាតទាំងស្រុង។

លោក ហេង រតនា អគ្គនាយកសកម្មភាពមីនកម្ពុជា បានលើកឡើងថា នេះជាសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលនៅតែបន្តគម្រាមកំហែងដល់សេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ បេីទោះបីជាសង្គ្រាមបានបញ្ចប់ជាង២៥ឆ្នាំហេីយក៏ដោយ។ លោក បន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តចនាយករដ្ឋមន្ត្រី បានបន្តខិតខំកិច្ចប្រតិបត្តិការបោសសម្អាតសំណល់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងសកម្ម ដេីម្បីរំដោះទឹកដីសុវណ្ណភូមិពីឃាតករលាក់មុខទាំងនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង