
អាម៉េរិក៖ កំពូលតារា TIKTOK ស្បែកខ្មៅវ័យ ២៥ឆ្នាំ មានសញ្ជាតិសេណេហ្គាល់ និងអ៊ីតាលីដែលមិននិយាយអ្វីសោះក៏ល្បីដែលមានអ្នកគាំទ្រចុចតាមដានក្នុងបណ្តាញសង្គមយក្ស TIKTOK រហូតដល់ទៅ ១៦២.៣លាននាក់លោក Khaby Lame ត្រូវបានក្រុមន្រ្តីអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាម៉េរិកបាននិរទេសខ្លួនលោកចេញពីសហរដ្ឋអាម៉េរិកត្រឡប់ទៅប្រទេសកំណើតវិញក្រោយពីទិដ្ឋាការរបស់លោកហួសកំណត់ក្នុងការស្នាក់នៅសហរដ្ឋអាម៉េរិក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកលោក Khaby Lame ដែលជាបុគ្គលដ៏ល្បីតាមរយៈបណ្តាញសង្គម TikTok ដែលមានអ្នកតាមដានរាប់លាននាក់បានចាកចេញពីសហរដ្ឋអាម៉េរិកបន្ទាប់ពីត្រូវបានឃុំខ្លួនដោយភ្នាក់ងារអន្តោប្រវេសន៍នៅទីក្រុង Las Vegas ពីបទចោទប្រកាន់ថាលោកស្នាក់នៅហួសទិដ្ឋាការ។

លោក Seringe Khabane Lame ត្រូវបានឃុំខ្លួនកាលពីថ្ងៃសុក្រនៅឯអាកាសយានដ្ឋានអន្តរជាតិ Harry Reid ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសដោយគ្មានដីកានិរទេស នេះបើតាមអ្នកនាំពាក្យសម្រាប់ការអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាម៉េរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ។
អ្នកនាំពាក្យរបស់ ICE បាននិយាយថាលោក Lame បានមកដល់សហរដ្ឋអាមេរិកនៅថ្ងៃទី ៣០ ខែមេសា ហើយបានស្នាក់នៅហួសលក្ខខណ្ឌនៃទិដ្ឋាការរបស់លោកការឃុំខ្លួន និងការចាកចេញដោយស្ម័គ្រចិត្តរបស់លោកពីសហរដ្ឋអាម៉េរិកកើតឡើងចំពេលដែលប្រធានាធិបតី Donald Trump មានការបង្រ្កាបកាន់តែខ្លាំងឡើងលើក្រុមអន្តោប្រវេសន៍៕