
អូទ្រីស៖ ខ្មាន់កាំភ្លើងម្នាក់វ័យ២១ឆ្នាំធ្លាប់ជាអតីតសិស្សក្នុងវិទ្យាល័យមួយក្នុងប្រទេសអូទ្រីសបានបើកការបាញ់ប្រហារចូលទៅវិទ្យាល័យមួយរបស់ខ្លួនដែលធ្លាប់សិក្សាក្នុងទីក្រុង Graz នៃប្រទេសអូទ្រីសកាលពីល្ងាចថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សចំនួន ១០ នាក់ រួមទាំងក្មេងជំទង់ផងដែរដែលនេះហេតុការណ៍ដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអូទ្រីស។
យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Gerhard Karner ឧបទ្ទវហេតុនេះ បានកើតឡើងនៅតំបន់ BORG Dreierschützengasse ដែលជាវិទ្យាល័យមួយមានទីតាំងនៅជិតស្ថានីយ៍រថភ្លើងសំខាន់នៅក្នុងក្រុង Graz ដោយហេតុការណ៍ដំបូងនៃការផ្ទុះអាវុធនៅកើតឡើងនៅម៉ោងប្រហែល ១០ព្រឹក(ម៉ោងក្នុងស្រុក) ។ លោកបានគូសបញ្ជាក់ទៀតថា ជនរងគ្រោះចំនួន ៦ នាក់ជាស្ត្រី និង ៤ នាក់ជាបុរស ក្នុងនោះមានសិស្សចំនួន ១២ នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ អ្នកខ្លះរបួសធ្ងន់។

ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ឈ្មោះថា Artur A. ភេទ ប្រុស អាយុ ២១ ឆ្នាំ ដែលធ្លាប់ចូលរៀននៅសាលា តែមិនបានបញ្ចប់ការសិក្សា បានប្រើអាវុធចំនួន ២ ដើម កាំភ្លើងខ្លីមួយដើម ដោយរូបគេបានបើកការបាញ់ប្រហារយ៉ាងកំរោលលើវ៉ូងមនុស្សក្នុងសាលារៀនក្រោយមករូបគេក៏បានធ្វើអត្តឃាតសម្លាប់ខ្លួនក្នុងបន្ទប់ទឹក។

គួរបញ្ជាក់ថាការបាញ់ប្រហារនេះបានធ្វើឱ្យប្រទេសអូទ្រីសធ្លាក់ក្នុងស្ថានភាពតក់ស្លុតជាខ្លាំងជាការឆ្លើយតប អធិការបតីអូទ្រីសលោក Christian Stocker បានប្រកាសពីការកាន់ទុក្ខជាតិរយៈពេលបីថ្ងៃលោកបានចាត់ទុកការបាញ់ប្រហារនេះគឺជារឿងមួយដែលមិនគួរកើតឡើង៕