681 ezgif.com resize
Swift cc time

សមាគមខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យចូលរួមបរិច្ចាគជួយកងទ័ពនៅព្រំដែន កម្ពុជា-ថៃ បង្ហាញពីសាមគ្គីភាព

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សមាគមខ្មែរកម្ពុជាក្រោម រួមជាមួយនឹងព្រះសង្ឃវត្តសាមគ្គីរង្សី អំពាវនាវជនរួមជាតិ និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចូលរួមវិភាគទានតាមសទ្ធាជ្រះថ្លា ដើម្បីនាំយកអំណោយ (គ្រឿងឧបភោគ បរិភោគ) ជូនដល់កងទ័ពជួរមុខ ដែលកំពុងតែឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

យោងតាមលិខិតរបស់លេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម រួមជាមួយនឹងព្រះសង្ឃវត្តសាមគ្គីរង្សី នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នឹងធ្វើដំណើរចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ (គ្រឿងឧបភោគ បរិភោគ) ជូនដល់កងទ័ពជួរមុខដែលកំពុងតែឈរជើងការពារ បូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

សមាគមខ្មែរកម្ពុជាក្រោម បញ្ជាក់ថា ការចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយនេះ ដើម្បីជាការលើកកម្លាំងចិត្ត កម្លាំងកាយ និងកម្លាំងស្មារតី ចំពោះរាជរដ្ឋាភិបាល កងទ័ពជាតិ ក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ព្រមទាំងទ្រព្យសម្បត្តិជាតិឲ្យបានគង់វង្សស្ថិតស្ថេរ លេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម រួមជាមួយនឹងព្រះសង្ឃវត្តសាមគ្គីរង្សី សូមអំពាវនាវដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ព្រះមេត្តា និងមេត្តាចូលរួមវិភាគទានតាមសទ្ធាជ្រះថ្លា៕


Khcct banner

អត្ថបទទាក់ទង