Smart saver cctime web bannertif

អតីតនាយករដ្ឋមន្រ្តីថៃទទួលមរណភាពក្នុងវ័យ៩១ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Suchinda Kraprayoon នាយករដ្ឋមន្ត្រីទី ១៩ របស់ប្រទេសថៃ

ថៃ៖ លោកឧត្តមសេនីយ Suchinda Kraprayoon នាយករដ្ឋមន្ត្រីទី ១៩ របស់ប្រទេសថៃ និងជាឥស្សរជនកណ្តាលក្នុងរដ្ឋប្រហារយោធាឆ្នាំ ១៩៩១ បានទទួលមរណភាពកាលពីព្រឹក ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ នៅមន្ទីរពេទ្យ Phramongkutklao ក្នុងទីក្រុងបាងកកក្នុងវ័យ៩១ឆ្នាំ។

លោក ស៊ូជីនដា កើតនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ១៩៣៣ ជាមន្ត្រីយោធាជាន់ខ្ពស់ និងជានាយករដ្ឋមន្ត្រីទី១៩នៃប្រទេសថៃ។ លោកធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ និងជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធផងដែរ។ លោក ស៊ូជីនដា បានបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធា Chulachomklao ។ លោកក៏ធ្លាប់ហ្វឹកហាត់ជាមេបញ្ជាការកងវរសេនាតូចកាំភ្លើងធំនៅ Fort Sill រដ្ឋ Oklahoma សហរដ្ឋអាម៉េរិក ហើយក្រោយមកបានបញ្ចប់ការសិក្សាថ្នាក់កំពូល បញ្ជាការកងទ័ពជើងគោកថៃ។

លោក ឧត្តមសេនីយ Suchinda Kraprayoon បានក្លាយជានាយករដ្ឋមន្ត្រីថៃជាផ្លូវការនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ១៩៩២។ លោកបានដឹកនាំរដ្ឋប្រហារយោធានៅខែកុម្ភៈ ឆ្នាំ ១៩៩១ ដោយផ្តួលរំលំនាយករដ្ឋមន្ត្រីចាំផ្ទះលោក Chatichai Choonhavan ។ ដំបូងលោកបានសន្យាថានឹងមិនយកតំណែងនាយករដ្ឋមន្ត្រីឡើយតែបន្ទាប់ពីការបោះឆ្នោតសកលឆ្នាំ ១៩៩២ ដែលបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងក្លាដែលឈានដល់ការបះបោរ Black May ទើបបង្ខំឲ្យលោកក្លាយជានាយករដ្ឋមន្រ្តីទី១៩បានត្រឹមតែ ៤៨ ថ្ងៃប៉ុណ្ណោះ ដោយបានលាលែងពីតំណែងនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ១៩៩២ បន្ទាប់ពីមានសម្ពាធពីសាធារណជន និងការអន្តរាគមន៍ពីព្រះមហាក្សត្រ Bhumibol Adulyadej៕

នាយករដ្ឋមន្ត្រីចាំផ្ទះលោក Chatichai Choonhavan ដែលត្រូវបានគេធ្វើរដ្ឋប្រហារក្នុងឆ្នាំ ១៩៩១ 


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង