681 ezgif.com resize
Swift cc time

អាម៉េរិកបញ្ជូនទាហានជើងទឹក៧០០នាក់ទៀតទៅបង្រ្កាបក្រុមបាតុករ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ឡូសអេនជឺលេស៖ សេតវិមានអាម៉េរិកបានបញ្ជូនទាហានជើងទឹកអាម៉េរិកបន្ថែមប្រមាណ ៧០០នាក់ទៀតដើម្បីធ្វើការបង្រ្កាបក្រុមបាតុករអន្តោប្រវេសន៍ដែលនាំគ្នាចេញបាតុកម្មប្រឆាំងជាមួយនឹងការសម្រេចចិត្តរបស់រដ្ឋបាលលោកដូណាល់ត្រាំក្នុងការចាប់បញ្ជូនជនអន្តោប្រវេសន៍ដែលគ្មានឯកសារស្នាក់នៅច្បាស់លាស់ និងលួចធ្វើការនៅសហរដ្ឋអាម៉េរិក។

អភិបាលក្រុងរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom 

អភិបាលក្រុងរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom បានរិះគន់ការបញ្ជូនកងកម្លាំងអាម៉េរិកទៅបង្រ្កាបក្រុមបាតុករដោយលោកលើកហេតុផលថាកងកម្លាំងការពារអាម៉េរិកគឺប្រើសម្រាប់ការពារលទ្ធិប្រជាធិបតេយ្យនិងដែនដីរបស់អាម៉េរិក មិនមែនយកកងការពារជាតិពិសេសមកដាក់ពង្រាយលើទឹកដីរបស់ខ្លួនឡើយ។ លោកថែមទាំងបានរិះគន់លោកត្រាំទៀតថាបានជាន់ឈ្លីអំណាច និងការសម្រេចចិត្តរបស់លោកក្នុងនាមជាអភិបាលក្រុងរដ្ឋកាលីហ្វ័រញ៉ាលោក។

បន្ថែមពីលើកងម៉ារីន អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានប្រកាសកាលពីថ្ងៃចន្ទថា ឆ្មាំជាតិចំនួន ២,០០០ នាក់នឹងត្រូវដាក់ពង្រាយទៅកាន់ទីក្រុង ឡូសអេនជឺលេស ហើយកងម៉ារីនកំពុងត្រូវបានបញ្ជូនដោយសារតែការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះមន្ត្រីអនុវត្តច្បាប់សហព័ន្ធ និងអគារសហព័ន្ធ ប្រហែល ៧០០ នាក់ដែលបំពេញកាតព្វកិច្ចក្នុងការបង្រ្កាបក្រុបបាតុករ។

គួរបញ្ជាក់ថាចាប់តាំងពីលោកដូណាល់ត្រាំបានឡើងកាន់អំណាចតាំងពីខែមករាមកគិតមកត្រឹមថ្ងៃទី ១០ ខែ មិថុនាឆ្នាំ ២០២៥ នេះមានជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណជាង ១០ម៉ឺននាក់ត្រូវបានចាប់ខ្លួន និងជាង ៥ម៉ឺននាក់ទៀតកំពុងតែត្រូវបានឃុំខ្លួននេះបើយោងតាមរបាយការណ៍របស់ CBS News៕ 


Khcct banner

អត្ថបទទាក់ទង