អាម៉េរិក៖ សេដ្ឋីអាម៉េរិក លោក អេឡន ម៉ាស់ និងប្រមុខដឹកនាំអាម៉េរិកលោកដូណាល់ត្រាំបានផ្តើមតឹងសរសៃកជាមួយគ្នាយ៉ាងខ្លាំងក្លាមិនធ្លាប់មានក្រោយពីអេឡនម៉ាស់ចាកចេញពីតំណែងជាប្រធាននាយករដ្ឋប្រសិទ្ធភាពអាម៉េរិក។ សេដ្ឋីអាម៉េរិកបានរិះគន់ចំៗទៅលោកត្រាំថាគោលនយោបាយពន្ធ និងការចំណាយរបស់លោកត្រាំគឺជារឿងមួយដ៏គួរឲ្យស្អប់ខ្ពើម សេដ្ឋីរូបនេះថែមទាំងបញ្ជាក់ចំៗទៀតប្រសិនបើគ្មានលោកជួយក្នុងការបោះឆ្នោតឆ្នាំ ២០២៤ នោះទេម្លេះលោកដូណាល់ត្រាំប្រហែលជាចាញ់ឆ្នោតបាត់ទៅហើយ។ សេដ្ឋីរូបនេះដដែលបានអះអាងទៀតថាលោកបានជួយជ្រោមជ្រែងលោកត្រាំក្នុងទឹកប្រាក់ប្រមាណ ២៧០លានដុល្លារកំឡុងពេលបោះឆ្នោតរបស់លោកត្រា។
ជាការឆ្លើយតបជាមួយសំដីរបស់លោកអេឡន ម៉ាស់ លោកត្រាំលោកពិតជាខកចិត្តនឹងលោក អេឡនម៉ាស់ខ្លាំងណាស់ហើយលោកក៏បានជួយសេដ្ឋីរូបនេះអស់ជាច្រើនសន្ធឹកសន្ធាប់ លោកដូណាល់ត្រាំបានហៅអេឡន ម៉ាស់ ជាមនុស្សឆ្កួតនិងបានគំរាមលុបចោលកុងត្រាដែលរដ្ឋាភិបាលអាម៉េរិក មានជាមួយនឹងក្រុមហ៊ុនរបស់លោកចោលទាំងស្រុង។ សម្តីរបស់លោក ត្រាំ បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដាំក្បាលចុះដោយខាតទឹកប្រាក់ជាង ១៥០ពាន់លានដុល្លារ ដែលនេះជាការខាតបង់ធ្ងន់ធ្ងរបំផុតមួយត្រឹមពេលតែមួយថ្ងៃ នៅក្នុងប្រវត្តិសាស្ត្ររបស់របស់លោក អេឡន ម៉ាស់៕
គួរបញ្ជាក់ថាជម្លោះរវាងលោកទាំងពីរកើតឡើងប៉ុន្មានថ្ងៃក្រោយពីលោក អេឡន ម៉ាស់ បានសម្រេចដើរចេញពីតួនាទីជាប្រធាននាយកដ្ឋានប្រសិទ្ធភាពដោយលោកលើកហេតុផលក្រុមហ៊ុន TESLA បានធ្លាក់ចុះជាខ្លាំងក្រោយពីលោកជាប់ដៃធ្វើការជាមួយលោកដូណាល់ត្រាំ ក្នុងជំនួបចុងក្រោយនៅការិយាល័យពងក្រពើលោកត្រាំ លោកត្រាំបានប្រគល់សោរមាសឲ្យលោកអេឡនម៉ាស់ ហើយបានចាត់ទុកលោកបានលះបង់ជាច្រើនដល់ជាតិអាម៉េរិក៕