ថៃ៖ សមាជិកព្រឹទ្ធថៃលោកស្រី Angkhana Neelapaijit បានអំពាវនាវឱ្យប្រជាជនថៃកុំដុតកំហឹងយោធាថៃវាយប្រហារចូលកម្ពុជាដើម្បីរក្សាសន្តិភាពក្នុងតំបន់ហើយជ្រើសរើសជម្រើសក្នុងការចរចាគ្នាចៀងជាងជំរុញឲ្យកើតមានកម្លាំងប្រដាប់អាវុធជាមួយគ្នា។ ការអំពាវនាវរបស់លោកស្រីនេះធ្វើឡើងចំពេលដែលភាពតានតឹងព្រំដែនរវាងកម្ពុជា-ថៃកំពុងតែឈានដល់កម្រិតក្រហមមិនធ្លាប់មាន។
ថ្លែងជាមួយប្រព័ន្ធផ្សព្វផ្សាយថៃលោកស្រី លោក អាំង មាលតី បានជំរុញឲ្យពលរដ្ឋថៃកុំដុតកំហឹងកម្លាំងយោធាថៃឲ្យជម្លោះប្រដាប់អាវុធជាមួយកម្ពុជា ហើយត្រូវតែព្យាយាមស្វែងកដំណោះស្រាយ ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ។ លោកស្រី អាំង មាលតីបានបញ្ជាក់ទៀតថាអ្នកញុះញង់យោធាទាំងអស់ត្រូវតែបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ លោកស្រីបានចាត់ទុកនេះគឺជារឿងសំខាន់បំផុតហើយ រដ្ឋាភិបាលកំពុងដោះស្រាយបញ្ហា។
សម្រាប់លោកស្រី «ខ្ញុំជឿថាការដោះស្រាយបញ្ហាដោយបង្កើតភាពសុខដុមរមនាក្នុងតំបន់ រក្សាសន្តិភាព និងមិនរំលោភសិទ្ធិគ្នាគឺជាដំណោះស្រាយដ៏ល្អបំផុត»៕