Smart saver cctime web bannertif

ដូណាល់ត្រាំបញ្ជាហាមឃាត់មិនឲ្យពលរដ្ឋប្រមាណ១២ប្រទេសចូលទឹកអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដាក់បម្រាមការធ្វើដំណើរលើពលរដ្ឋមកពីប្រទេសចំនួន ១២ រួមទាំងប្រទេសមីយ៉ាន់ម៉ាក្នុងការចូលទឹកដីរបស់អាម៉េរិក។ បម្រាមនេះនឹងចូលជាធរមាននៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ ហាមជនជាតិពីប្រទេសទាំង១២មិនឲ្យចូលសហរដ្ឋអាម៉េរិកក្នុងនោះរួមមានអាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ យេម៉ែន។

បើតាមរដ្ឋបាលលោកត្រាំចំណាត់ការហាមឃាត់នេះគឺជាការឆ្លើយតបពីកង្វល់សន្តិសុខជាតិ ជាពិសេសប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណមិនគ្រប់គ្រាន់ និងអត្រាស្នាក់នៅលើសទិដ្ឋាការខ្ពស់ ដែលជាបញ្ហាដែលកំពុងតែកើតមាន។ មុនសម្រេចហាមឃាត់ការធ្វើដំណើររបស់បណ្តាលប្រទេសទាំង១២នេះដោយសារតែការវាយប្រហារនាពេលថ្មីៗនេះនៅទីក្រុង Boulder រដ្ឋ Colorado ដែល បានប្រព្រឹត្តដោយជនជាតិអេហ្ស៊ីបដែលមានទិដ្ឋាការផុតកំណត់ដែលជាកត្តាបង្ខំឲ្យរដ្ឋបាលត្រាំសម្រេចមិនក្រុមបណ្តាលប្រទេសទាំងនេះចូលក្នុងសហរដ្ឋអាម៉េរិកជាបណ្តោះអាសន្ន។

បទបញ្ជានេះលើកលែងបុគ្គលមួយចំនួន ដូចជាអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ អ្នកកាន់ទិដ្ឋាការបច្ចុប្បន្ន និងអត្តពលិកដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាសំខាន់ៗដូចជា FIFA World Cup និងអូឡាំពិកជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង