Smart saver cctime web bannertif

ប្រទះឃើញចម្លាក់«ទេពលោកេសូរដៃបួន»នៅស្រះខាងកេីតឆៀងខាងជេីងប្រាសាទបាយ័ន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់អង្គរ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ បានសហការជាមួយភ្នាក់ងារជំនាញអាជ្ញាធរជាតិអប្សរា ចុះទៅប្រាសាទបាយ័ន ដើម្បីធ្វើការប្រគល់-ទទួលរូបចម្លាក់ទេពលោកេសូរដៃបួន ចំនួន០១ ធ្វើពីថ្មភក់ ដែលក្រុមការងារកំណាយ និងជួសជុលស្រះទឹកប្រទះឃើញ នៅចំណុចស្រះខាងកេីតឆៀងខាងជេីងប្រាសាទ។

រូបចម្លាក់ ទេពលោកេសូរដៃបួន ចំនួន០១ ដែលត្រូវបានប្រទះឃើញជាសំណង់ពីបុរាណ ធ្វើពីថ្មភក់ ត្រូវបានក្រុមការងារកំណាយ និងជួសជុលស្រះទឹក នៃអាជ្ញាធរជាតិអប្សរា នៅចំណុចស្រះខាងកេីតឆៀងខាងជេីង នៃប្រាសាទបាយ័ន។ ទន្ទឹមនឹងនេះ លោក ហែម ម៉ៃ ប្រធានក្រុមការដ្ឋានកំណាយ និងជួសជុល បានធ្វើការប្រគល់ឲ្យលោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា យកទៅរក្សាទុកនៅសារមននទីរព្រះនរោត្តមសីហនុ-អង្គរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង