Smart saver cctime web bannertif

អាជ្ញាធរឃាត់«រថយន្ត»ដឹកស៊ុតមាន់ ១ម៉ឺន៥ពាន់គ្រាប់ ចេញពីប្រទេសវៀតណាមខុសច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ Sarat Hun

ភ្នំពេញ៖ អាជ្ញាធរ នាថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៥ បានចុះឃាត់ចាប់រថយន្ត ១គ្រឿង ដឹកស៊ុតមាន់ចំនួន ៥០ដុំ ស្មើនឹង១៥០០០គ្រាប់ ចេញពីប្រទេសវៀតណាម ឃាត់នៅលើផ្លូវលំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅវេលាម៉ោង១៨ និង០៥នាទី នាថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៥ បានចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកស៊ុតមាន់ចំនួន ៥០ដុំ ស្មើនឹង១៥០០០គ្រាប់ ឃាត់នៅលើផ្លូវលំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រថយន្តខាងលើបានដឹកស៊ុតសត្វមាន់ ចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ (តាមការឆ្លើយបញ្ជាក់របស់ម្ចាស់ដឹកស៊ុតមាន់) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ក្រុមការងារបាននាំយកវត្ថុតាំង និងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង