Smart saver cctime web bannertif

កម្ពុជាទទួលការរៀបចំកិច្ចប្រជុំ«ព្រំដែន»នៅថ្ងៃទី ១៤ មិថុនា តែនៅរក្សាជំហរនាំយក តំបន់មុំ៣ ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី ទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ (ICJ)

នយោបាយ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នាយប់ថ្ងៃទី៤ មិថុនា ២០២៥ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសពីជំហរនាំយក«បញ្ហាព្រំដែន» នៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី ទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ (ICJ) ក្រុងឡាអេ។ អំឡុងពេលនាំយកបញ្ហានេះទៅកាន់ ICJ កម្ពុជាក៏បន្តចរចាតាមរយៈយន្តការដែលមានស្រាប់ និងរៀបចំការប្រជុំស្តីពី JBC នៅថ្ងៃទី ១៤ មិថុនា ២០២៥ នៅរាជធានីភ្នំពេញជាមួយភាគីថៃ។

យោងតាមសេចក្តីថ្លែងការណ៍នៃរាជរដ្ឋាភិបាល បានឱ្យដឹងថា រដ្ឋាភិបាលនៅតែមានឆន្ទៈក្នុងការរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងគ្រប់ជាតិសាសន៍ រួមទាំងប្រទេសជិតខាង។ ពាក់ព័ន្ធនឹងករណីដែលបានកើតឡើងនាព្រឹកថ្ងៃទី ២៨ មិថុនា ២០២៥ ដែលបណ្តាលឱ្យបានទាហានកម្ពុជាម្នាក់បានបាត់បង់ជីវិត បានធ្វើឱ្យកម្ពុជាសម្រេចចិត្តមោះមុតក្នុងការរក្សាជំហរថានឹងនាំយកបញ្ហាព្រំដែនទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ ដោយសារថៃបានប្រាសចាកជាមួយនឹងកិច្ចព្រៀមព្រៀងរវាងប្រទេសទាំងពីរកាលពីឆ្នាំ២០០០ ដោយបានបាញ់សម្លាប់ទាហានខ្មែរលើទឹកដីកម្ពុជា។

ថ្វីត្បិតតែថៃបន្តស្នើចរចាចង់ឱ្យកម្ពុជាដោះស្រាយតាមយន្តការដែលមានស្រាប់ ដោយមិនយកបញ្ហានេះទៅកាន់តុលាការអន្តរជាតិក៏ដោយ កម្ពុជាមិនរារែកក្នុងការយកបញ្ហានេះទៅកាន់ ICJ នោះឡើយ ដែលត្រូវបានសម្រេចតាំងពីថ្ងៃទី ២ មិថុនា ២០២៥ ក្នុងកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា។ នៅក្នុងសេចក្តីថ្លែងការណ៍នេះ បានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តចង់រក្សាទំនាក់ទំនងល្អជាមួយនឹងប្រទេសជិតខាង ដូចនេះកម្ពុជាសង្ឃឹមថាថៃនឹងចូលរួមសហការក្នុងករណីនេះ។

គួរបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជាថៃ នៅតំបន់នេះមិនមែនជាលើកទី១ដែលបានកើតឡើងនោះទេ តាំងពីតុលាការអន្តរជាតិបានកំណត់ថាប្រាសាទទាំងនោះជារបស់ខ្មែរនាឆ្នាំ១៩៦២។ បញ្ហាដដែលៗនេះបានកើតឡើងផ្ទួនៗ ដែលជាហេតុធ្វើឱ្យកម្ពុជាបានសម្រេចចិត្តប្រកាន់ជំហរក្នុងការលើកយកបញ្ហានេះទៅកាន់តុលាការអន្តរជាតិ ដើម្បីអាចដោះស្រាយបានប្រសើរឡើង៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង