Smart saver cctime web bannertif

«និស្សិតយោធាអាមេរិក»បំពេញទស្សនកិច្ចនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្នុងកម្មវិធីសិក្សាស្វែងយល់ពីវប្បធម៌

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោកស្រីភារធារី Bridgette Walker និងសហការី នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានទទួលស្វាគមន៍ វត្តមាននិស្សិតយោធាមកពីសាលាបណ្ឌិត្យសភាយោធា West Point និងបណ្ឌិត្យសភាកងទ័ពអាកាសសហរដ្ឋអាមេរិក មកកាន់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹងនៃស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានឱ្យដឹងថា និស្សិតយោធាដែលមកពីសាលាទាំងពីរនេះ ធ្វើដំណើរមកកម្ពុជាដើម្បីបំពេញបេសកកម្មចូលរួមក្នុងកម្មវិធីមួយដែលមានឈ្មោះថា Projects Abroad។ តាមរយៈទស្សនៈកិច្ចនេះ និស្សិតយោធាក្រុមនេះនឹងមានឱកាសស្វែងយល់ពីការងារសង្គម និងវប្បធម៌នៃកម្ពុជា។

គួរបញ្ជាក់ថា ទស្សនកិច្ចនេះ ជាផ្នែកមួយក្នុងកម្មវិធីសិក្សារបស់ពួកគេនៅសាលាបណ្ឌិត្យសភាយោធា West Point និងបណ្ឌិត្យសភាកងទ័ពអាកាសសហរដ្ឋអាមេរិក៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង